ខេត្តព្រះសីហនុ-បុរសម្នាក់ ដែលយកញញួ ដែកស្បែង ដេីរវាយបំផ្លាញ ចង្អូរទឹកសាធារណៈតាមផ្លូវអស់ ១២កន្លែង ត្រូវបាននគរបាលរកឃើញនិងឃាត់ខ្លួនហើយនៅថ្ងៃ២០កញ្ញា២០២០។ មហាជនបានសម្តែងនូវការហួសចិត្ត ចំពោះទង្វើ របស់បុរសរូបនេះ ដែលដើរវាយបំផ្លាញហេដ្ឋារចនាសម្ពន្ធ័សាធារណៈ ក្នុងពេលដែលអជ្ញាធរខិតខំរៀបចំឡើងសម្រាប់ប្រជាពលរដ្ឋ។ ករណីនេះ សមត្ថកិច្ចនឹងបន្តនិតិវិធីចាត់ការជនសង្សយ័តាមច្បាប់៕



