Home ពត៌មាន ព្រោះតែលុយ​ ៥០០ដុល្លារ​ ធ្វេីអោយនារីម្នាក់ជាប់គុកអស់មួយជីវិត

ព្រោះតែលុយ​ ៥០០ដុល្លារ​ ធ្វេីអោយនារីម្នាក់ជាប់គុកអស់មួយជីវិត

434
0

វៀតណាម៖ កាលពីថ្ងៃទី ១៧ ខែកញ្ញា នេះ តុលាការប្រជាជនខេត្ត An Giang បានសម្រេចកាត់ក្ដី ឲ្យជនជាប់ចោទឈ្មោះនាង Do Nhu Y អាយុ ២៨ឆ្នាំ រស់នៅស្រុក Ngoc Hien ខេត្ត Ca Mau ជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ ។ 

សូមរំឮកថា កាលពីព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០ ប៉ូលិសការពារព្រំដែន កម្ពុជា-វៀតណាម ដែលស្ថិតនៅចំណុចឃុំ ​Khanh An ស្រុក An Phu បានចាប់ខ្លួនអ្នកទោសខាងលើ រួមទាំងមនុស្សពីរនាក់ផ្សេងទៀត ដែលបានចេញពីប្រទេសកម្ពុជា បំណងចូលក្នុងប្រទេសវៀតណាម ជាមួយនឹងថ្នាំញៀនមានទាំងប្រភេទគ្រាប់ និងម្សៅ សុរុបទាំងអស់ ៤គីឡូក្រាម ។ 

បន្ទាប់ពីចាប់ខ្លួន ជនជាប់ចោទ Do Nhu Y បានសារភាពថា ខ្លួនទទួលស៊ីឈ្នួលនាំគ្រឿងញៀនពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហូជីមិញ ដោយទទួលបានកម្រៃជើងសារតែ ៥០០ដុល្លារប៉ុណ្ណោះ ៕
ប្រភព៖ KBN News