Home ពត៌មាន ហួសកម្រិតប្រកាសអាសន្នហេីយ! ! អាងទឹកតាម៉ុក

ហួសកម្រិតប្រកាសអាសន្នហេីយ! ! អាងទឹកតាម៉ុក

77
0

ខេត្តឧត្តរមានជ័យ៖ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីល្ងាច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:៣០នាទីព្រឹក កម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ ខណៈកម្ពស់ទឹក​ប្រកាស​អាសន្ន​ឱ្យមាន​ការ​ប្រុង​ប្រយ័ត្ន​៣,៨០ម៉ែត្រ។ នេះបើតាម​ក្រសួងធនធានទឹក និងឧតុនិយម​​បាន​ឱ្យ្​ដឹង​មុ​ន​នេះ។

ប្រភពដដែល​ឱ្យ​ដឹង​ថា ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋពុំមានទេ តែខណៈនេះមន្ទីរខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។
-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ
-កំពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ

សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ។

ប្រភព៖​ កម្ពុជាថ្មី