Home ពត៌មាន Update៖​ អាជ្ញាធរសម្រេចផ្អាកការធ្វេីដំណេីរឆ្លងកាត់ស្ពានតាម៉ុក​ ក្រោយទឹកឡេីងហួសកម្រិតប្រកាសអាសន្ន

Update៖​ អាជ្ញាធរសម្រេចផ្អាកការធ្វេីដំណេីរឆ្លងកាត់ស្ពានតាម៉ុក​ ក្រោយទឹកឡេីងហួសកម្រិតប្រកាសអាសន្ន

50
0

ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីមានការជន់លិចពីជំនន់ទឹកភ្លៀងយ៉ាងគំហុក ឥឡូវអាជ្ញាធរបានសម្រេចទិបផ្លូវតាម៉ុកជាបណ្តោះអាសន្ន។

ខណៈស្ថានភាពទឹកនៅអាងទឹកតាម៉ុកកំពុងហក់ឡើងឡើង។
ជាក់ស្តែងកាលពីវេលាម៉ោង៦:៣០ នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៥ម៉ែត្រ។
ដូចនេះអាជ្ញាធរបានសុំសូមពរដល់ពលរដ្ឋរស់នៅជិតឆ្ងាយ មានគោបំណងឆ្លងកាត់នៅចំណុចអាងទឹកតាម៉ុក ដែលស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែងត្រូវប្រងប្រយ័ត្នឬអាចជិះយានយន្តទៅតាមផ្លូវវាងផ្សេង។
ក្នុងនោះដែលកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ

គួររម្លឹកថា ពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោម មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕