Home ពត៌មាន Update៖​ ទឹកនៅអាងទឹកតាម៉ុក​ បានស្រកវិញហេីយ​ នៅព្រឹកនេះ

Update៖​ ទឹកនៅអាងទឹកតាម៉ុក​ បានស្រកវិញហេីយ​ នៅព្រឹកនេះ

38
0

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាព​ទឹក​នៅអាងទឹក​តាម៉ុក វេលា​ម៉ោង ៦:០០នាទី​ព្រឹក នៅថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២០ ធៀបនឹង​ម៉ោង ៦:០០នាទី​ល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹក​ក្នុងអាងគឺ ៣,៩៦ម៉ែត្រ ស្រកចុះ ០,១៤ម៉ែត្រ។

-កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ

-កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ

ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យ​ប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ៕

ប្រភព៖​ ខ្លីៗ