Home ពត៌មាន បាញ់សម្លាប់មួយគ្រួសារ​ សូម្បីកូន​ ៩ឆ្នាំក៏មិនលេីកលែង! ! ចុងក្រោយបាញ់ខ្លួនឯង

បាញ់សម្លាប់មួយគ្រួសារ​ សូម្បីកូន​ ៩ឆ្នាំក៏មិនលេីកលែង! ! ចុងក្រោយបាញ់ខ្លួនឯង

573
0

អតីតមន្រ្ដីយោធាជាន់ខ្ពស់ថៃម្នាក់ មានទំនាស់គ្នាពីរឿងរកស៊ី ក៏ផ្ទុះកំហឹងយ៉ាងក្រេវក្រោធ ដកកាំភ្លើងបាញ់ប្រហារ សម្លាប់ឪពុក ម្ដាយ ប្រពន្ធ និងកូនប្រុសអាយុ៩ឆ្នាំ រួចហើយបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

បើតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា អតីតយោធាជាន់ខ្ពស់ម្នាក់ នៃ NCO បានបាញ់សម្លាប់ឪពុកម្តាយ ប្រពន្ធ និងកូនរបស់គាត់ មុនពេលនឹងសម្លាប់ខ្លួនឯង តាមក្រោយ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅក្នុងផ្ទះរបស់ពួកគេ ស្ថិតក្នុងសង្កាត់ Thung Khru ទីក្រុងបាងកក កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ មុន។

ប៉ូលិស បានឲ្យដឹងថា ករណីនេះបានផ្ដើមចេញពីរបរអាជីវកម្ម ហើយជនបង្កបានចោទប្រកាន់ទៅលើឪពុករបស់គេពីរឿងលុយកាក់ ខណ:គេមានបញ្ហាក្នុងរឿងបើកប្រាក់ឈ្នួលឲ្យកម្មករ។ រីឯអ្នកស្លាប់នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ រួមមាន ឪពុកបង្កើតឈ្មោះ Maj Anuwat Khlaiphayak ឃើញស្លាប់នៅជិតប្រពន្ធរបស់គាត់ (ម្ដាយជនសង័្សយ) ឈ្មោះ Wiphang Chumpaijit កូនប្រុសឈ្មោះ Pakhin Khlaiphayak អាយុ៩ឆ្នាំ និងប្រពន្ធរបស់ជនសង័្សយ ហើយជនសង័្សយឈ្មោះ Anuwat ជាអតីតមន្រ្ដីយោធា។

ប៉ូលិស បានបញ្ជាក់តាមការរៀបរាប់របស់អ្នកជិតខាងថា គ្រួសារនេះរស់នៅជុំគ្នា ក្នុងតំបន់ខាងលើ អស់រយ:ពេល៥ឆ្នាំកន្លងមកហើយ។ ប៉ុន្ដែបើតាមការស៊ើបអង្កេត បានបង្ហាញថា ករណីឃាតកម្ម និងអត្ដឃាតដ៏សាហាវនេះ បានផ្ដើមចេញ ពីទំនាស់គ្នា នៅក្នុងរបររកស៊ី បញ្ហាគ្រួសារ និងរឿងផ្ទាល់ខ្លួន៕

ប្រភព៖​ KBN News