Home ពត៌មាន ព័ត៌មានក្នុងស្រុក វ័យពេញរៀនសូត្រ បែរជាមកប្រព្រឹត្តទង្វើបែបនេះទៅវិញ

វ័យពេញរៀនសូត្រ បែរជាមកប្រព្រឹត្តទង្វើបែបនេះទៅវិញ

144
0

ខេត្តសៀមរាប៖ យុវតីស្រស់ស្អាតម្នាក់ និងក្មេងប្រុសម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន នាំមកចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចយកភេសជ្ជៈរបស់អ្នកលក់ចាប់ហួយ។ កាលពីវេលាម៉ោង៣ ទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចតូបលក់ដូរ១កន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យទី១-ឈ្មោះ ទ ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប និងទី២-ឈ្មោះ ស ភ រ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរគ្មាន មានស្នាក់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-សៀមរាប ។ ដកហូតបាន ភេសជ្ជៈខារ៉ាប៉ាវចំនួន២០កំប៉ុង, ទឹកក្រូចIZEចំនួន០៧ដប, បាកាសចំនួន០៧កំប៉ុង, គោជល់ចំនួន០៥កំប៉ុង ស្រាបៀរហ្គែនស្បឺតចំនួន ១៥កំប៉ុង កូនកាំបិតចំនួន០២, កង់ចំនួន០២គ្រឿង និងកូនកន្ត្រៃចំនួន០១ ។ ចំណែក ជនរងគ្រោះជាម្ចាស់តូប មានឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានរបរលក់អីវ៉ាន់ចាប់ហួយ ។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕