ស្ទឹងត្រែង ៖ បុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌត្រូវបានប្រពន្ធចាក់៣ កាំបិតសម្លាប់ចោល កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចវាលរំពេរ/ស្ថិតក្នុង ភូមិកាត់តូត/ឃុំកំភុន/ស្រុកសេសាន/ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវជាប្រពន្ធឈ្មោះហួត លីដា អាយុប្រហែលជាង ៣០ ឆ្នាំ( បើកកន្លែងម៉ាស្សា)ស្នាក់នៅភូមិត្រពាំងព្រីង សង្កាត់ ក្រុងខេត្តស្ទឹងត្រែង។ចំណែកជនរងគ្រោះជាប្តីឈ្មោះម៉ុល ចាន់ ភេទប្រុស អាយុប្រហែលជាង ៣០ដូចគ្នារស់នៅជាមួយប្រពន្ធ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ការចាក់សម្លាប់នេះ កើតឡើងដោយសារភ្លើងប្រចណ្ឌបន្ទាប់ពីបុរសរងគ្រោះបានស្រឡាញ់នារីម្នាក់នៅក្រចេះ នាំយកមកផ្ទះនៅចំណុចកើតហេតុខាងលើត្រូវប្រពន្ធតាមដានដឹង នៅចំណុចបោះ ស្ត្រីសង្ស័យក៏បានមកដល់ធ្វើការចាក់ចំនួន 3កាំបិតរបួសធ្ងន់បានបញ្ជូនទៅកាន់មន្ទីរពេទ្យតែត្រូវបានគេថា បានដាច់ខ្យល់ស្លាប់បាត់ហើយ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីសង្ស័យនិងកំពុងធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ កម្ពុជាថ្មី