Home ពត៌មាន ព័ត៌មានក្រៅស្រុក រដ្ឋ​តិច​សាស បង្ហាញ​ពី​គ្រោះ​មហន្តរាយ​ថ្មី​មួយ បន្ទាប់​ពី​មាន​ករណី​កុមារ​ស្លាប់ ដោយសារ​អាមីប​ស៊ី​ខួរក្បាល​នៅ​ក្នុង​ទឹក

រដ្ឋ​តិច​សាស បង្ហាញ​ពី​គ្រោះ​មហន្តរាយ​ថ្មី​មួយ បន្ទាប់​ពី​មាន​ករណី​កុមារ​ស្លាប់ ដោយសារ​អាមីប​ស៊ី​ខួរក្បាល​នៅ​ក្នុង​ទឹក

87
0
Tap water is seen in this photo illustration in Washington, DC, on August 19, 2019. - A study published on August 19, 2019 links exposure to fluoridated tap water during pregnancy to lower IQ scores in infants, but several outside experts expressed concern over its methodology and questioned its findings. Fluoride has been added to community water supplies in industrial countries to prevent tooth decay since the 1950s. Very high levels of the mineral have been found to be toxic to the brain, though the concentrations seen in fluoridated tap water are generally deemed safe. (Photo by Alastair Pike / AFP)

រដ្ឋ​តិច​សាស​បាន​បង្កើន​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ថ្មី បង្ក​ឡើង​ដោយ​អាមីប​ស៊ី​ខួរក្បាល​ម្យ៉ាង ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង Country របស់​រដ្ឋ ដែល​នាំ​ឱ្យ​ក្មេង​ប្រុស​អាយុ ៦​ឆ្នាំ​ម្នាក់ ស្លាប់​កាលពី​ដើមខែ​នេះ​។ អភិបាល​លោក Greg Abbott កាលពី​ថ្ងៃអាទិត្យ បាន​ចេញ​សេចក្តី​ប្រកាស​គ្រោះ​មហន្តរាយ​មួយ សម្រាប់ Brazoria County បន្ទាប់​ពី​អាមីប​ស៊ី​ខួរក្បាល Naegleria fowleri ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​របស់​ទីក្រុង Lake Jackson នៅ​ក្នុង​តំបន់​ទីប្រជុំជន Houston ។

សត្វ​ដែល​មាន​កោសិកា​តែ​មួយ​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ជា​ទូទៅ​នៅ​ក្នុង​ទឹកសាប​និង​ដី ហើយ​ជា​រឿយ​ៗ​វា​ឆ្លង​ទៅ​មនុស្ស​នៅ​ពេល​វា​ចូល​ទៅ​ក្នុង​ខ្លួន​តាម​រយៈ​ច្រមុះ ដោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ខួរក្បាល ដែល​ជា​កន្លែង​វា​នឹង​បង្ក​ការ​ចម្លង​មេរោគ​កម្រ និង​បណ្ដាល​ឱ្យ​ស្លាប់ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អា​មេ​រិ​ក (CDC)​។ ទោះបីជា​ការ​ឆ្លង​មេរោគ​ពី Naegleria fowleri គឺ​កម្រ​ក៏​ដោយ អត្រា​មរណភាព​របស់​វា​គឺ​មាន​ច្រើន​ជាង ៩៧% ។ យោង​តាម CDC បានឱ្យ​ដឹង​ថា កន្លង​មក​មាន​តែ​មនុស្ស ៤​នាក់ ក្នុង​ចំណោម ១៤៥​នាក់ ដែល​បាន​រស់រាន ចាប់ពី​ឆ្នាំ​១៩៦២ ដល់ ២០១៨ ។

មន្ត្រី​នៅ Lake Jackson បាន​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង​តំបន់ បន្ទាប់​ពី​ត្រូវ​បាន​ជូនដំណឹង​អំពី​ករណី​ក្មេង​ប្រុស​នៅ​ដើមខែ​កញ្ញា​។ មានការ​សង្ស័យ​ទៅ​លើ​ប្រភព​ទឹក​ចំនួន ២ នៅ Lake Jackson ដែល​ក្មេង​ប្រុស​អាច​នឹង​បាន​ប៉ះពាល់ ហើយ​ការ​ធ្វើតេស្ត​លើ​ទឹក​នៅ​ទីតាំង​ទាំងនោះ និង​ទីតាំង​ផ្សេង​ទៀត​បាន​រក​ឃើញ​អាមីប Naegleria fowleri នៅ​ក្នុង​សំណាក ៣ ក្នុង​ចំណោម​សំណាក​ចំនួន ១១ ។ ឥឡូវនេះ​ក្រុម​មន្ត្រី​កំពុង​ទទូច​ដល់​ប្រជាជន​នៅ​តំបន់​ឱ្យ​ដាំ​ទឹកជា​មុន មុន​នឹង​ផឹក និង​ចម្អិនម្ហូប​។ គួរ​ឱ្យ​ដឹង​ដែរ​ថា​អាមីប​ស៊ី​ខួរក្បាល​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ទូ​ទាំង​សហរដ្ឋអាមេរិក ក្នុង​នោះ​រួម​មាននៅ Arkansas, Louisiana និង Florida៕ Khmernote