ថៃ នឹងបង្កើនការនាំចេញអង្ករទៅទីផ្សារសហភាពអឺរ៉ុប បន្ទាប់ពីខ្លួនទទួលបានការអនុញ្ញាត ក្នុងការនាំចេញអង្ករទៅ EU ដោយមិនគិតពន្ធ ក្នុងបរិមាណ ២៤ ៨៨៣តោន សម្រាប់ខែតុលា ឆ្នាំ២០២០។
លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានថ្លែងថា៖ «ការផ្តល់ឱ្យពន្ធនាំចូល ០% នេះ វាគឺជាឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុននាំចេញអង្ករថៃ ដើម្បីបង្កើនការនាំចេញរបស់ពួកគេ ទៅកាន់ទីផ្សារ EU»។
ជាទូទៅ EU តែងយកពន្ធលើអង្ករ ១៤៥អឺរ៉ូ ក្នុងមួយតោន។
ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២០ ថៃបាននាំចេញអង្ករជាង ១៤ម៉ឺនតោន តម្លៃ ១៤០លានដុល្លារ ទៅកាន់ EU។ ក្នុងឆ្នាំ២០១៩ ថៃបាននាំចេញអង្ករជាង ៤០ម៉ឺនតោន ទៅកាន់ EU តម្លៃ ៣១៥លានដុល្លារ កើនឡើងពីជាង ៣៩ម៉ឺនតោន ក្នុងឆ្នាំ២០១៨៕
ប្រភព៖ ខ្លីៗ