Home ពត៌មាន ព័ត៌មានក្នុងស្រុក ចាប់​បាន​វៀតណាម​៦​នាក់​ធ្វើការ និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា បញ្ជូន​ទៅ​ស្រុក​គាត់​វិញ

ចាប់​បាន​វៀតណាម​៦​នាក់​ធ្វើការ និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា បញ្ជូន​ទៅ​ស្រុក​គាត់​វិញ

44
0

រាជធានី​ភ្នំពេញ​÷ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា ម៉ោង ១១​និង​៥០​នាទី ដោយ​មានការ​ឯកភាព​ពី ឧត្តមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ធ្វើការ​ទទួល​ជនជាតិ វៀតណាម​ចំនួន ៦​នាក់ ពី​បទ​ឆ្លង​ដែន​ចូល​ធ្វើការ និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ពី​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​។

បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន យក​ទៅ​ប្រគល់​ជូន​ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​អន្តរជាតិ ម៉ុ​ក បាយ ប្រទេស​វៀតណាម រួចរាល់​នៅ​វេលា​ម៉ោង ១២​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល​៕ KBN