Home ពត៌មាន ព័ត៌មានក្នុងស្រុក ឪចុងល្មោភកាម ​ចាប់រំលោភ​កូនស្រី​ប្ដី​ដើម​អាយុ​១១​ឆ្នាំ តាំងពី​ដើមឆ្នាំ​២០២០ បាន​សម្រេច​៧​ទៅ​៨​ដង​មក​ហើយ

ឪចុងល្មោភកាម ​ចាប់រំលោភ​កូនស្រី​ប្ដី​ដើម​អាយុ​១១​ឆ្នាំ តាំងពី​ដើមឆ្នាំ​២០២០ បាន​សម្រេច​៧​ទៅ​៨​ដង​មក​ហើយ

130
0

ខេត្តស្វាយរៀង​៖ ឪពុកចុង​ល្មោភកាម​ម្នាក់ ក្រោយ​ចាប់រំលោភ​កូនស្រី​ប្ដី​ដើម​អាយុ​១១​ឆ្នាំ តាំងពី​ដើមឆ្នាំ​២០២០ បាន​សម្រេច​៧​ទៅ​៨​ដង​មក​ហើយ ទីបំផុត ត្រូវ​ជិតខាង​ឃើញ​សកម្មភាព​រំលោភ​ចុង​ក្រោយ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​ភូមិ​ស្វាយ​ធំ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប ។

ជនសង្ស័យ​ឈ្មោះ សាញ់ រតនា អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នកលេង​ភ្លេង​ការ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ព​.​រ​.​ស អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ករណី​ឪពុកចុង​ចាប់បង្ខំ​កូនស្រី​អាយុ​១១​ឆ្នាំ រួម​ភេទ​នេះ បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​វេលា​ម៉ោង​៩៖៣០​នាទី​យប់ នៅ​ភូមិ​ឃុំ​ខាងលើ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជិតខាង​ឃើញ តែ​មិន​ហ៊ាន​ទៅ​ប្តឹង​ទៅ​សមត្ថកិច្ច​នោះ​ទេ គឺ​រហូត​ដល់​វេលា​ម៉ោង​៧៖៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ឃើញ​ឪពុកចុង​តិ​រិ​ច្ឆា​ន​នេះ បម្រុង​ចាប់បង្ខំ​កូនស្រី​ចុង​រួម​ភេទ​ម្តងទៀត ទើប​ប្រជាពលរដ្ឋ​សម្រេចចិត្ត​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បង្ខំ​កូនស្រី​ចុង​រួម​ភេទ​ពិតប្រាកដ​មែន ហើយ​មិនមែន​ទើបតែ​ម្តងនេះ​ទេ គឺ​បាន​ចាប់បង្ខំ​កូនស្រី​ចុង​រួម​ភេទ​បាន​ចំនួន​ពី​៧ ទៅ​៨​ដង​មក​ហើយ តាំងពី​ខែមករា ឆ្នាំ​២០២០ មក​ដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។

ជនសង្ស័យ​បាន​សារភាព​បន្ត​ថា ខ្លួន​តែងតែ​ចាប់​កូនស្រី​រំលោភ នៅ​ពេល​ប្រពន្ធ​ដែល​ជា​ម្តាយ​កុមារី​រង​គ្រោះ​មិន​នៅផ្ទះ ដោយ​ស្ត្រី​ជា​ម្តាយ​ក៏​ជា​អ្នកចំរៀង​ភ្លេង​ការ​ដែរ ។ នៅ​ពេល​ត្រូវ​ទៅ​លេងភ្លេង​ការ​ឱ្យ​គេ​ម្ដង​ៗ ខ្លួន​បាន​រក​លេស​ទៅ​នេះ​ទៅ​នោះ​មួយ​ភ្លែត ឬ​អត់​ស្រួលខ្លួន ហើយ​ត្រឡប់​ទៅ​ផ្ទះ​មុន​ម្នាក់ឯង ដើម្បី​ចាប់បង្ខំ​កូនស្រី​រួម​ភេទ ដោយ​គំរាម​កូនស្រី​មិន​ឱ្យ​ប្រាប់​ម្តាយ ទើប​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ ស៊ូទ្រាំ​ឈឺចាប់​អស់​រយៈពេល​៩​ខែ​មក​ហើយ ទើបតែ​បែកធ្លាយ​អ្នក​ជិតខាង​ទៅ​លបមើល​ឃើញ ក៏​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។

បើ​តាម​អ្នកស្រុក​បានឱ្យ​ដឹង​ថា ឪពុកចុង​តិ​រិ​ច្ឆា​ន​នេះ មាន​ប្រពន្ធ​ច្រើន​នាក់​មក​ហើយ ហើយ​បាន​យក​ម្ដាយ​ជន​រង​គ្រោះជា​អ្នកចំរៀង​ភ្លេង​ការ​ជាមួយ​គ្នា​ធ្វើ​ជា​ប្រពន្ធ ក៏​ចាប់រំលោភ​កូនស្រី​ចុង​បែប​នេះ​៕​ KBN