Home ពត៌មាន ព័ត៌មានក្នុងស្រុក មក​ពី​ស្រវឹង​នាំ​កូន​១៣​ឆ្នាំទៅ​កាប់​ឫស្សី​នៅ​ព្រៃ​ចម្ការ​ដំឡូង ចាប់រំលោភ​បាន​សម្រេច

មក​ពី​ស្រវឹង​នាំ​កូន​១៣​ឆ្នាំទៅ​កាប់​ឫស្សី​នៅ​ព្រៃ​ចម្ការ​ដំឡូង ចាប់រំលោភ​បាន​សម្រេច

214
0

ខេត្តកំពង់ចាម​៖ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ម្តាយ​ជន​រង​គ្រោះ កម្លាំង​នគរបាល​ស្រុក​ព្រៃឈរ ចាប់​ឃាត់ខ្លួន​បុរស​ជា​ឪពុក​តិរច្ឆាន​ចាប់រំលោភ​កូនស្រី​បង្កើត​អាយុ​១៣​ឆ្នាំ​រហូត​បាន​សម្រេច​។

ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នៅ​ចំណុច​ព្រៃ​ចម្ការ​ដំឡូង ស្ថិត​ក្នុងភូមិ​ថ្ម​ពូន​កណ្ដាល ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ។ ជនសង្ស័យ​ឈ្មោះ​សៀង ហុង អាយុ​៣៥​ឆ្នាំ ។ ចំណែក​កុមារី​រង​គ្រោះ អាយុ​១៣​ឆ្នាំ ។

ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ និង​ជា​ម្តាយ​កុមារី​រង​គ្រោះ បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ប្ដី​របស់​គាត់​ផឹកស្រា​ស្រវឹង បាន​នាំ​កូនស្រី​របស់​ខ្លួន​បង្កើត អាយុ​១៣​ឆ្នាំ ទៅ​កាប់​ឫស្សី​នៅ​ព្រៃ​ចម្ការ​ដំឡូង មាន​ចម្ងាយ​ប្រហែល​៣៥០​ម៉ែត្រ​ពី​ភូមិ ហើយ​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​នាង​រហូត​បាន​សម្រេច​១​លើក​។

ក្រោយ​ពេល​កើតហេតុ កូនស្រី​របស់​គាត់​បាន​ទម្លាយ​ការ​ពិត​ប្រាប់ គាត់​ក៏​បាន​ពាក្យបណ្ដឹង​ភ្លាម ហើយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ថ្ម​ពូន បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ KBN