Home ពត៌មាន ព័ត៌មានក្នុងស្រុក ទោះ​មាន​វិបត្តិ​កូ​វី​ដ ១៩ ក៏៏​កម្ពុជា​អាច​ទទួល​បាន​ចំណូល​ជាង​១៨​លាន​ដុល្លារ ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

ទោះ​មាន​វិបត្តិ​កូ​វី​ដ ១៩ ក៏៏​កម្ពុជា​អាច​ទទួល​បាន​ចំណូល​ជាង​១៨​លាន​ដុល្លារ ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

29
0

ខេត្តសៀមរាប ៖ តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៩​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា​ទទួល​បាន​ចំណូល​ជាង​១៨​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លក់​បណ្ណ​ជូន​ភ្ញៀវ​ទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំណូល​នេះ ធ្លាក់​ចុះ​ជាង​៧៦​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ៩​ខែ ឆ្នាំ​២០២០​នេះ រមណី​ដ្ឋា​ន​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ជិត​៤០​ម៉ឺន​នាក់ ធ្លាក់​ចុះ​ជាង​៧៥​ភាគរយ​។ សម្រាប់​ថវិកា ដែល​បាន​ពី​លក់​បណ្ណ​ចូល​ទស្សនា​អង្គរ រយៈពេល​៩​ខែ​មកនេះ ត្រូវ​បាន​រំលែក​ចំនួន​ជិត​៨០​ម៉ឺន​ដុល្លារ ដើម្បី​ឧបត្ថម្ភ​ដល់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​៕