ភ្នំពេញ ៖ នៅគល់ស្ពានច្បារអំពៅបានក្លាយជាកន្លែងម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តតាក់ស៊ី ឈប់ចាំដឹកភ្ញៀវ បង្កឲ្យមានការកកស្ទះចរាចរជារៀងរាល់ថ្ងៃស្នើសុំលោក អ៊ុ រតនា នាយប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ ទើបនឹងមកកាន់តំណែងថ្មីជួយដើរត្រួតពិនិត្យផង។
ទីតាំងចំណតរថយន្តតាក់ស៊ី និងជាកន្លែងម៉ូតូសណ្តោងរ៉ឺម៉ក នេះស្ថិតនៅនឹងគល់ស្ពានច្បារអំពៅ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា នៅទីតាំងនេះគឺវាដូចជាបេឡាន សំរាប់ក្រុមអ្នកបើករថយន្តតាក់ស៊ី និងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូឡាំប្រឺតាឈប់ចាំដឹកភ្ញៀវទាំងនេះ មកចតរថយន្តពេញផ្លូវ ចាំម៉ូយរបស់ពួកគាត់ ដោយមិនដែលឃើញខាងអាជ្ញាធររៀបចំ រឺក៏រកតាំងណាមួយសំរាប់ធ្វើជាបេនឡាន ដល់ពួកគាត់នោះទេ ។

សកម្មភាពទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំ ហេតុអ្វីបានជាក្រុមអ្នករត់តាក់ស៊ី និងម៉ូតូសណ្តោងរ៉ឺម៉ក និងម៉ូតូឡាំប្រឺតា ឈប់ចាំដឹកភ្ញៀវទាំងនេះឈប់នៅលើផ្លូវឡើងស្ពានបែបនេះទៅវិញ ដែលនេះវាជាកត្តាបង្កឲ្យមានការកកស្ទះចរាចរ និងអាចបង្កជាគ្រោះចរាចរដោយជាយថាហេតុផងដែរ។
ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរក៏បានស្នើសុំលោក អ៊ុ រតនា នាយប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ និងខាងសណ្តាប់ធ្នាក់ខណ្ឌច្បារអំពៅ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ជួយមើលទីតាំង សំរាប់ក្រុមអ្នកបើករថយន្តតាក់ស៊ី និងម៉ូតូសណ្តោងរ៉ឺម៉កឈប់ចាំដឹកភ្ញៀវទាំងនេះនេះផង។
គួរបញ្ជាក់ផងដែរថា លោក ស ថេត ស្នងការនគរបាល រាជធានី ភ្នំពេញ បានឲ្យដឹងនាពេលកន្លងមកថា សមត្ថកិច្ច នឹង អនុវត្ដ បន្ត រឹតបន្តឹង ច្បាប់ ចំពោះ រថយន្ត ចត នៅលើ ចំណីផ្លូវ នេះ ។ ព្រោះ អ្នក បើកបរ រថយន្ត សុទ្ធ តែ មាន បណ្ណ បើកបរ គឺ ពួកគាត់ សុទ្ធតែ យល់ដឹង និង ចេះ ច្បាប់ ចរាចរណ៍ ។ ដូច្នេះ សមត្ថកិច្ច នគរបាល ចរាចរណ៍ នឹង បន្ត រឹតបន្តឹង លើ បញ្ហា នេះ ដើម្បី កុំ ឲ្យ មាន ការចត រថយន្ដ ដោយ គ្មាន សណ្ដាប់ធ្នាប់ បង្ក ការកកស្ទះ ចរាចរណ៍ ដូច សព្វថ្ងៃនេះ ទៀត ឲ្យ តែ ម្ចាស់ រថយន្ត យក រថយន្ត ទៅ ចត ចោល នៅ កន្លែង ដែលមាន ស្លាក ហាមឃាត់ មិន ឲ្យ ចត នោះ សមត្ថកិច្ច នឹង ចុះទៅ ចាត់ការ ហើយ មិនចាំបាច់ សួរនាំ អ្វី បន្ថែម ទៀត ទេ កន្លងមក យើង ទៅ ប្រាប់ ឲ្យ ម្ចាស់ យក រថយន្ត ចេញ ។ ប៉ុន្ដែ ឥឡូវអត់ទេ គឺ យើង អនុវត្ដតាមច្បាប់តែម្ដង៕ kohreport


