ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសម្រេចប្រគេននូវរថយន្ដ Mazda CX9 មួយគ្រឿងជូន ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា។
គួរបញ្ជាក់ថា យោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រាជបណ្ឌិត្យ សភាកម្ពុជា បានអោយដឹងថា រាជបណ្ឌិត្យ សភាកម្ពុជា បានធ្វើការតែងតាំង ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីអប់រំនៃកម្ពុជា និងជារាជាគណៈថ្នាក់កិត្តិយស ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា ៕ kbn




