Home ពត៌មាន ព័ត៌មានក្នុងស្រុក បី​ចៅ​ឆ្លង​អូរ មិន​ប្រយ័ត្ន​ធ្លាក់​ចៅ ទឹក​កួច​យក​ទៅ​បាត់​១​យប់​ទើប​រក​ឃើញ

បី​ចៅ​ឆ្លង​អូរ មិន​ប្រយ័ត្ន​ធ្លាក់​ចៅ ទឹក​កួច​យក​ទៅ​បាត់​១​យប់​ទើប​រក​ឃើញ

425
0

បាត់ដំបង​៖ ស្ត្រី​ជា​កម្មករ​ម្នាក់ ពេល​ត្រឡប់​មក​ពី​ស៊ីឈ្នួល​ឲ្យ​ថៃ​វិញ ក៏​បី​ចៅ​ឆ្លង​ទឹកអូរ​តាម​ព្រំដែន ឆ្លង​ដល់​កន្លែង​កំបាក ក៏​របូត​ធ្លាក់​ចៅ​ពី​ដៃ ហូរ​ចូល​ទឹក​បាត់​១​យប់ ទើប​រក​សព​ឃើញ​នា​រសៀល​នេះ​។ ហេតុការណ៍​បាត់​ខ្លួន​ចៅ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៧.០០​នាទី​យប់ ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២០​ម្សិលមិញ ត្រង់​ចំណុច​ច្រករបៀង​ចាន់​គី​រី ឋិត​នៅ​ក្នុងភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ចំណែក​សាកសព ទើប​រក​ឃើញ​នា​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​២ ខែតុលា ២០២០​នេះ នៅ​ក្បែរ​កន្លែង​កើតហេតុ ប្រហែល​៣០០​ម៉ែត្រ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ឆ្លង​អូរ​ដែល​របូត​ចៅ​ពី​ដៃ​មានឈ្មោះ អ៊ុ​ន រ៉ែ​ម ភេទ​ស្រី អាយុ​៤១ ឆ្នាំ ត្រូវជា​ជីដូន​របស់​កុមា​រា​ជន​រង​គ្រោះ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង​។ រីឯ​កុមារ​រង​គ្រោះ មានឈ្មោះ ភូ អាយុ​ជិត​២​ខួប រស់នៅ​ជាមួយ​ជីដូន​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​បាន​បញ្ជាក់​ថា នៅ​វេលា​កើតហេតុ​ខាងលើ រូប​គាត់​ត្រឡប់​ពី​ធ្វើការ​ឲ្យ​ថៃ ដោយ​ឆ្លង​មក​ផ្ទះ​វិញ តាម​អូរ​ខាងលើ ដោយ​ថ្មើរជើង​តាម​ច្រករបៀង ខណៈ​កំពុង​ឆ្លង​អូរ ទឹក​ក៏​ហូរ​ខ្លាំង​ផង​នោះ ធ្វើ​ឲ្យ​គាត់​រអិល​ជើង​ដួល ធ្លាក់​ចៅ​ពី​ដៃ កួច​ខូ​ល​ក្នុង​ទឹកតែ​ម្តង ហើយ​នាំ​គ្នា​ស្វែងរក អស់​ជា​ច្រើន​ម៉ោង តែ​រក​មិនឃើញ ទើប​ឃើញ​នៅ​ថ្ងៃ​ទី​២ ខែតុលា​នេះ​៕ រូបភាព និង​អត្ថបទ​៖​ភ្នំ​ខៀវ