Home ព័ត៌មានវិទ្យាសាស្ត្រ ម្ចាស់​ឡាន​នេះ​ស្លុយ​ណាស់ បើកឡាន​សុខ​ស្រាប់តែ​លោត​ទៅ​ម្ខាង​ទៀត

ម្ចាស់​ឡាន​នេះ​ស្លុយ​ណាស់ បើកឡាន​សុខ​ស្រាប់តែ​លោត​ទៅ​ម្ខាង​ទៀត

71
0

បច្ចេកវិទ្យា​បើកបរ​ពាក់កណ្តាល​ស្វ័យប្រវត្តិ (Semi Autonomous) ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​លើ​រថយន្ត​ជា​ច្រើន ប៉ុន្តែ​វា​មិនល្អ​ឥត​ខ្ចោះ​ឡើយ ហើយ​ក៏​ទាមទារ​ឲ្យ​មនុស្ស​ត្រៀមខ្លួន​បញ្ជា​វា​ដែរ​។

ដោយឡែក ម្ចាស់​រថយន្ត Tesla មួយ​ចំនួន​តែង​យល់​ខុស​ថា មុខងារ​បើកបរ​ស្វ័យប្រវត្តិ Autopilot លើ​រថយន្ត​ពួក​គេ មិន​ចេះ​ខុស ហើយ​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​យ៉ាង​ពេញលេញ (Fully Autonomous) បាន​។

ជាក់ស្តែង​ថ្មី​ៗ​នេះ ម្ចាស់​រថយន្ត Tesla Model X ម្នាក់ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​នៅ​លើ​បណ្តាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​រូបគេ​ផ្លោះ​ពី​កន្លែង​តៃកុង ទៅ​អង្គុយ​នៅ​កៅអី​អ្នកដំណើរ​ខាង​មុខ ហើយ​ថត​រថយន្ត​របស់​ខ្លួន​កំពុង​បើកបរ​ដោយ​ខ្លួនឯង​។

គួរ​រំលឹក​ឲ្យ​ដឹង​ដែរ​ថា Tesla ធ្លាប់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “Autopilot” ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជាមួយនឹង​អ្នកបើកបរ​ដែល​យកចិត្តទុកដាក់ ដោយ​ដៃ​កាន់ចង្កូត និង​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​គ្រប់គ្រង​វិញ​គ្រប់ពេល​៕

ចង់​ដឹង​យ៉ាងណា សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖