Home ពត៌មាន ព័ត៌មានក្នុងស្រុក ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ថ្មី​២​នាក់

ក្រសួងសុខាភិបាល​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ថ្មី​២​នាក់

33
0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​ប្រកាស​ថា បាន​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ២​នាក់​(​នៅ​ខេត្តសៀមរាប​១​នាក់ និង​ភ្នំពេញ ១​នាក់​)​។

គិត​ត្រឹម​ម៉ោង​០៧​និង​០០​ព្រឹក​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​សរុប​២៨០​នាក់ (​ស្ត្រី​៥៦​នាក់ និង​បុរស​២២៤​នាក់​) ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជា​សះស្បើយ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ២៧៥​នាក់ (​ស្រី​៥៤​នាក់ និង​បុរស​២២១​នាក់​) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​៥​នាក់​៖

មន្ទីរពេទ្យ​ចាក់​អង្រែ ១​នាក់ (​បុរស​ជនជាតិ​ចិន​)
មន្ទីរពេទ្យ​ខេត្តសៀមរាប ២​នាក់ (​បុរស​ជនជាតិ​ហុង​គ្រី និង​បារាំង​)
មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង ១​នាក់ (​ស្ត្រីជន​ជាតិខ្មែរ​មក​ពី​អា​មេ​រិ​ក​)
មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ១​នាក់ (​ស្ត្រី​ជនជាតិ​ឥណ្ឌា​)

សូម​បញ្ជាក់​ថា ករណី​វិជ្ជា​មាន​វីរុស​កូ​វី​ដ​១៩ ថ្មី ចំនួន​២​នាក់​នោះ​រួម​មាន​៖

១. បុរស​ជនជាតិ​បារាំង មាន​អាយុ ២៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង ដោយ​ឆ្លងកាត់​ប្រទេស​សាំង​ហ្គា​ពួ តាម​ជើងហោះហើរ មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។

២.​ស្ត្រី​ជនជាតិ​ឥណ្ឌា មាន​អាយុ ៣៤​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌា​(​ទីក្រុង​ដេ​លី​) តាម​ជើងហោះហើរ​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​។

សូម​កត់សម្គាល់​ដែរ​ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ សរុប​មាន​ចំនួន ៨៤​នាក់ (​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​ឥណ្ឌា​ខាងលើ​នេះ​ដែរ​)​។ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​របស់​ក្រសួងសុខាភិបាល នឹង​បន្ត​ការ​ស្រាវជ្រាវ​រក​អ្នក​ប៉ះ​បាល់​ជា​បន្ត​ទៀត​។

សូម​អាន​នូវ​សេចក្ដី​ជូន​ព័ត៌មាន​លម្អិត​របស់​ក្រសួងសុខាភិបាល​ដូច​ខាងក្រោម​៖