Home ពត៌មាន ព័ត៌មានក្នុងស្រុក លោក ម៉េ​ត មាស​ភក្តី៖ យើង​មិន​អាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នក​យកស​ម្រាម​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​តថ្លៃ​លើ​ការ​ទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។

លោក ម៉េ​ត មាស​ភក្តី៖ យើង​មិន​អាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នក​យកស​ម្រាម​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​តថ្លៃ​លើ​ការ​ទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។

123
0

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​សរសេរ​បង្ហោះ​ក្នុង​ផេ​ក​ផ្លូវការ​ផ្ទាល់ខ្លួន​ទាំង​យប់​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​៖ យើង​មិន​អាច​បន្ត​អនុញ្ញាត​ឱ្យ​អ្នក​យកស​ម្រាម​ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​តថ្លៃ​លើ​ការ​ទាមទារ​ផ្ទុយ​ពី​ច្បាប់​ឡើយ​។

រដ្ឋបាល​រាជធានី​បាន​ព្យាយាម​សម្របសម្រួល ពន្យល់​ណែនាំ​គ្រប់​ទិដ្ឋភាព រួម​ទាំង​ទិដ្ឋភាព​ច្បាប់​ការងារ ដល់​បងប្អូន​កម្មករ​ប្រមូល​សម្រាម​ដែល​កំពុង​ទាមទារ​លក្ខខណ្ឌ​មិន​សម​ស្រប​មួយ​ចំនួន​។

ប៉ុន្តែ​ទោះ​ឈរ​លើ​ស្មារតី​យោគយល់​ចំពោះ​អាកប្បកិរិយា​រឹងរូស​ទាំងនេះ​ក៏​ដោយ ក៏​ស្ថានភាព​មិន​អំណោយផល​ដល់​ការ​បន្ត​រង់ចាំ ហើយ​ជម្រើស​នៃ​ការ​ប្រើ​កម្លាំង​ពលកម្ម​ថ្មី ត្រូវ​តែ​បង្ខំចិត្ត​អនុវត្ត ដើម្បី​កែប្រែ​ស្ថានការណ៍​នៃ​ការ​សំអាត​ទីក្រុង​ឡើង​វិញ​។

សូម​អំពាវនាវ​ដល់​បងប្អូន​កម្មករ​ប្រមូល​សម្រាម​ដែល​កំពុង​ធ្វើ​កូដកម្ម សូម​ភ្ញាក់រលឹក និង​បញ្ឈប់​សកម្មភាព​ទាមទារ​ខុសច្បាប់​ការងារ​។ ជឿជាក់​ថា បងប្អូន​នឹង​វិល​ត្រឡប់​មក​ធ្វើការ​បំពេញ​តួនាទី​រៀង​ៗ​ខ្លួន​ឡើង​វិញ ដើម្បី “​ទីក្រុង​យើង​ទាំងអស់​គ្នា​ស្អាត​” ។

ពិតជា​ត្រូវ​បន្ថែម​បន្ទុក​ដល់​បង​ៗ​ប្រជា​ការពារ និង​អាជ្ញាធរ​ភូមិ សង្កាត់ ខណ្ឌ គ្រប់​ជាន់ថ្នាក់​ដែល​កំពុង​ដុតដៃដុតជើង​ប្រមូល​កើប​ក្នុង​អន្តរកាល​មួយ​នេះ និង​សូម​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​។

សូម​អរគុណ​ដល់​ការ​យោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ ក្នុង​ស្ថានភាព​ដែល​កំពុង​ដោះស្រាយ​នេះ​៕

https://www.facebook.com/measpheakdey.met/posts/3111729665604532