Home ព័ត៌មានកីឡា Man Utd ទិញ​បាន​សមាជិក​ថ្មី ៤​នាក់​ទៀត នៅ​ថ្ងៃ​បិទ​បញ្ចប់​រដូវ​កាល​ដោះ​ដូរ​កីឡាករ

Man Utd ទិញ​បាន​សមាជិក​ថ្មី ៤​នាក់​ទៀត នៅ​ថ្ងៃ​បិទ​បញ្ចប់​រដូវ​កាល​ដោះ​ដូរ​កីឡាករ

50
0

ក្រុមបាល់ទាត់ Manchester United របស់​អង់គ្លេស​បាន​ចុះហត្ថលេខា​នាំ​យក​កីឡាករ​ថ្មី ៤​នាក់​ទៀត​រួម​មាន Edinson Cavani, Telles, Pellistri និង Diallo នៅ​ថ្ងៃ​បិទ​បញ្ចប់​រដូវ​កាល​ដោះ​ដូរ​កីឡាករ​ប្រចាំឆ្នាំ​២០២០ នេះ​។

តាម​រយៈ​ព័ត៌មាន​ពី BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែតុលា ឆ្នាំ​២០២០ នេះ​បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម​បាន​ផ្តល់​កិច្ចសន្យា​រយៈពេល ២​ឆ្នាំ​ឲ្យ​កីឡាករ​វ័យ ៣៣​ឆ្នាំ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គា​យ ជាមួយនឹង​ប្រាក់​ពលកម្ម ២១​ម៉ឹ​ន​ផោន​ផង​ដែរ​ក្នុង ១​ស​ប្តា​ហ៍​ដល់ Cavani ក្រោយ​ចាក​ចេញពី​ក្លិប​បារាំង Paris Saint-Germain ដោយ​គ្មាន​តម្លៃ​ខ្លួន​។

នេះ​មាន​ន័យ​ថា Cavani នឹង​ប្រឈម​មុខ​ទល់​នឹង​អតីត​ក្លិប​ចាស់​របស់​គេ PSG លេង​នៅ UEFA Champions League រដូវ​កាល​នេះ បន្ទាប់​ពី​ចាប់ឆ្នោត​ស្ថិត​ក្នុង​ពូ​ល H ជាមួយ​គ្នា ក្រោយ​ខកខាន​ជួប​គ្នា​តែ ២​ឆ្នាំ​ប៉ុណ្ណោះ​។

មួយវិញទៀត​។ Cavani ជា​ខ្សែប្រយុទ្ធ ១​រូប​ដែល​ជួយ​ឲ្យ PSG ឈ្នះ​ជើងឯក Ligue 1 បាន ៦​ដង ក្រោយ​ចូលរួម​ជាមួយ​លី​គ​បារាំង​មួយ​នេះ​ក្នុង​ឆ្នាំ​២០១៣ ដែល​ផ្ទេរ​ចេញពី​ក្លិប Napoli របស់​អ៉ី​តា​លី​។

បន្ថែម​លើ​នេះ ក្រុម​របស់​លោក Ole ក៏​បាន​ចុះ​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​ជាមួយ​ខ្សែការពារ​ស្លាប​ឆ្វេង Alex Telles ក្នុង​តម្លៃ ១៥​លាន​អឺ​រ៉ូ​ពី​ក្លិប FC Porto និង ៩​លាន​ផោន​ផ្សេង​ទៀត​ទៅ​លើ​ខ្សែបម្រើ​ស្លាប Facumdo Pellistri ដែល​មាន​វ័យ​ទើបតែ ១៨​ឆ្នាំ និង​តម្លៃ​ផ្ទេរ ២១​លាន​អឺ​រ៉ូ​ទៀត​ទៅ​លើ​កីឡាករ Daillo គម្រប់​បាន ៥​នាក់​នា​រដូវក្តៅ​នេះ ក្រោយ​ការ​មក​ដល់​របស់ Donny van de Beek ពី​ក្លិប Ajax របស់​ហូ​ឡង់​៕