ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ទឹងឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅលើសមុទ្រចិនខាងត្បូង។ ដោយឡែកនៅលើសមុទ្រចិនខាងត្បូង នឹងកើតមានវិសម្ពាធទាប ឬព្យុះ ដើរសំដៅឆ្ពោះទៅភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។
ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តក្រុងស្ទើរទូទាំងប្រទេសកម្ពុជា មានភ្លៀង និងខ្យល់កើនឡើង ក្នុងអំឡុងថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ។ ចំពោះបណ្តារាជធានី ខេត្តនៅភាគខាងត្បូង ខេត្តនៅភាគខាងកើតជាប់ប្រទេសវៀតណាម និងបណ្តាខេត្តនៅជាប់តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ច្រើន ដែលធ្វើឲ្យទីទំនាបក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ ប្រឈមនឹងជំនាន់ទឹកភ្លៀង ជាមួយគ្នានេះដែល នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗ ។
ជាពិសេស សូមមេត្តាបងប្អូនប្រជាពល់រដ្ឋដែលរស់នៅតំបន់មាត់សមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលដែលកម្ពុជារងសម្ពាធនៃឥទ្ធិផលមួយនេះ៕
