ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានធ្វើការត្រួតពិនិត្យរកអាវុធជាតិផ្ទុះនៅជិត ផ្សារពាណិជ្ជកម្មក្នុងសង្កាត់២។
ក្នុងប្រត្តិបត្តការណ៍កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់រថយន្តមួយគ្រឿង និងជនជាតិចិន ៦នាក់ (ប្រុស ៣នាក់ ស្រី ៣នាក់) ដោយក្នុងនោះបានរកឃើញនៅកាំភ្លើងខ្លី១ដើម និងគ្រាប់ ៣០គ្រាប់។
សមត្ថកិច្ចបានបន្តថា រថយន្តដែលរកឃើញមានអាវុធនេះម៉ាក អាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BE-0032 មានមនុស្ស៦នាក់ជាជនជាតិចិន ចំណែក កាំភ្លើងដែលដកហូតបាន ជាកាំភ្លើងខ្លីម៉ាក G-Lock 19 Gen5 មាន បង់កាំភ្លើងចំនួន២ និងគ្រាប់ចំនួន៣០គ្រាប់ ។ ក្រៅពីនេះ ក៍រកឃើញថ្នាំញៀនមួយកញ្ចប់ដែរ ហើយបច្ចុប្បន្ន ជនសង្សយ័និងវត្ថុតាង សមត្ថកិច្ចឃាត់នាំយកមកសាកសួរស្រាវជ្រាវតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News