Home ពត៌មាន ព័ត៌មានក្នុងស្រុក គម្រោង​សាងសង់​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​ទី​៣ លើ​ផ្ទៃដី​១៧​ម៉ឺន​ម៉ែត្រការ៉េ ចំណាយ​ប្រហែល​ជិត​៣០០​លាន​ដុល្លារ

គម្រោង​សាងសង់​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​ទី​៣ លើ​ផ្ទៃដី​១៧​ម៉ឺន​ម៉ែត្រការ៉េ ចំណាយ​ប្រហែល​ជិត​៣០០​លាន​ដុល្លារ

113
0

ភ្នំពេញ​៖ គម្រោង​សាងសង់​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ទី​៣ បាន​បើក​ការដ្ឋាន​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម MASAHIRO MIKAMI ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​នៅ​ភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា ការ​សាងសង់​ផ្សារ​ទំនើប របស់​ក្រុមហ៊ុន អ៊ី​អន​ម៉​ល ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី គឺជា​ការ​សម្រេចចិត្ត​វិនិយោគ​ដ៏​ត្រឹមត្រូវ ព្រោះ​ផ្អែក​តាម​ប្លង់​គោល​ប្រើប្រាស់​ដី​រាជធានី​ភ្នំពេញ ឆ្នាំ​២០៣៥ នៅ​តំបន់​ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​កំណត់​ថា ជា​តំបន់​អភិវឌ្ឍន៍​ថ្មី ។

ឯកឧត្តម​បន្ត​ថា នៅ​តំបន់​នោះ​មាន​គម្រោង​សំណង់​អគារ​ខ្ពស់​ៗ ស្ថាបត្យកម្ម​ប្រណិត​ៗ និង​ការ​អភិវឌ្ឍ​ទីក្រុង​រណប ដើម្បី​ធានា​ដល់​ការ​ប្រើប្រាស់​ដីធ្លី និង​សក្ដានុពល ដែល​មាន​ស្រាប់ ក្នុង​ទីក្រុង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម​បន្ត​ថា ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣​នេះ ត្រូវ​បាន​សាងសង់​ឡើង ដោយ​ក្រុមហ៊ុន Hyundai Engineering នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប ING City ដោយ​ចំណាយ​ថវិកា​ប្រមាណ​២៩០​លាន​ដុល្លារ អា​មេ​រិ​ក លើ​ផ្ទៃដី​១៧​ម៉ឺន​ម៉ែត្រការ៉េ ។

សូម​ជម្រាប​ថា ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​៣​នេះ សាងសង់​នៅ​តាម​បណ្តោយ​មហាវិថី សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ក្នុងភូមិ​ព្រែក​តាឡុ​ង​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០២២៕