Home ពត៌មាន ព័ត៌មានក្នុងស្រុក ស្រែ​ស្រូវ ស្រុក​កណ្តាលស្ទឹង កំពុង​រងការ​គំរៀមកំហែង​ពី​ជំនន់​ទឹកភ្លៀង

ស្រែ​ស្រូវ ស្រុក​កណ្តាលស្ទឹង កំពុង​រងការ​គំរៀមកំហែង​ពី​ជំនន់​ទឹកភ្លៀង

38
0

(​កណ្ដាល​): កំណើន​នៃ​ទឹក នឹង​ជំនន់​ទឹកភ្លៀង រហូត​មក​ដល់​ព្រឹក ថ្ងៃ​ទី​១២​ខែតុលា​ឆ្នាំ​២០២០​នេះ ទឹក​អាច​នឹង​គំរាម​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុងស្រុក​កណ្ដាលស្ទឹង ពិសេស អ្នកមាន​លំនៅ​ដ្ឋា​ន​រស់នៅ​តាម​សន្ដរ​ស្ទឹង​ព្រែក​ត្នោត​.​សន្ដរ​ស្ទឹង​ទំនុប​តា​ហោ​(​ហៅ​ព្រែក​៩២)​។

អ​ជ្ញា​ធរ​ស្រុក ឃុំ​ត្រូវ​ចេញ​ប្រកាស​ជា​ដំណឹង ចែក​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រយ​:​ពេល​៤.៥​ថ្ងៃ​មក​ហើយ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ អំពី​បញ្ហា​គ្រោះ​ទឹកជំនន់​នា​ពេល​នេះ​។

ការ​គំរាមកំហែង ដំណើរ​នៃ​ទឹកជំនន់ ជាក់ស្ដែង​ដូច​ជា​ព្រឹក​ថ្ងៃ​ទី ខែ​.​ឆ្នាំ​ខាងលើ ជំនន់​ទឹក​ត្រូវ​បាន​កាត់​ផ្ដាច់​ខ្នង​ទំនុប​(៩២)​ហៅ​ស្ទឹង​តា​ហោ ស្ថឹ​ត​ក្នុងភូមិ​ប្រជុំ​អង្គរ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដែល​មានកំ​ពស់​ទឹក​លើង ហើយ​ច្រោះ ហូរ​លើ​ទំនុប​កំពស់​០,២​តឹក ដាច់ ប្រវែង​ជិត​៥០​ម៉ែត្រ ប៉ុន្តែ​ត្រូវ​បាន ប្រជា​ការពារ នឹង​កងកំលាំង​ទាំង​បី​ប្រភេទ សហ​ការណ៍​ជាមួយ​អ​ជ្ញ​ធរ​មូលដ្ឋាន បាន​អត្ត​រាគ​មន៍​ចូលរួម​ទុបស្កាត់ បង្ការ នឹង​ស​ង្គោះ ច្រក​ដី​ដាក់​បាវ ទុប​គ ជា​ជំ​ហ៊ាន​បឋម អោយទាន់​ពេលវេលា​។

ជាមួយ​គ្នា​នេះ​ដែរ​លោក អ៊ូច សៅ​វឿ​ន អភិបាល នៃ​គណ​:​អភិបាលស្រុក​កណ្ដាលស្ទឹង​បាន​បញ្ជាក់​ក្នុង​ព្រឹក​នេះ​ដែរ​ថា​: នៅ​ក្នុង ខណ​:​ពេល​តែ​មួយ​នេះ លោក​បាន​ដឹកនាំ​កំលាំង​មួយ​ផ្នែក​ទៀត​ចុះ ទៅ​សម្រួល​ផ្លូវទឹក​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ដោយ​សហ​ការណ៍​ជាមួយ​ក្រុម​កង​អត្ត​រាគ​មន៍ ធ្វើ​ប្រ​លាន​យន្តហោះ ស្នើរ​គ្រឿងចក្រ យក​មក​ជីក​កកាយ ដើម្បី​សម្រួល​ផ្លូវទឹក​ចំនួន​ពីរ​កន្លែង គឺ​ព្រែក​នៅ​ឃុំ​អំពៅព្រៃ​.​ឃុំ​ក​ណ្ដោ​ក  នឹង កាយ​ស្ពាន​មួយ​កន្លែង​ទៀត​នៅ​ឃុំ​ជើង​កើប​។ ដោយឡែក​ទឹកបាន​លិច​ចូល​ស្រែ​ជាង​១០០​ហិ​កតា ហើយ​លិច​ធ្ងន់ធ្ងរ​តែ​ជាង​៣០​ហិ​កតា​ទេ ចំពោះ​ទឹកជំនន់​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​ចំនួន​ពីរ​នាក់​ផង​ដែរ ក្រៅពី​នេះ​ពុំ​មាន​អ្វី​ក​ដ​សម្គាល់​នោះ​ទេ ហើយ​ចំពោះ​ទំនុប​តា​ហោ ដែល​បាន​ហូរ​ច្រោះ​ដាច់​ខាងលើ​នេះ​លោក​បាន​ស្នើ​រស់​ុំ​ដីខ្សាច់​បាន​ចំនួន​២​ឡាន យក​មក​ចាក់​បន្ថែម​លើ​គំន បាវ​នេះ​ផង​ដែរ​។

គួ​រំលឹក​ផង​ដែរ​ថា​: សកម្មភាព ក៍​ដូច​ជា​ការ​ដឹកនាំ​បញ្ជា​របស់រ​ដ្ឋា​បាល​ស្រុក​កណ្ដាលស្ទឹង ប្រកប ដោយ​ការ​យកចិត្តទុកដាក់​ទាំង​បញ្ជា​ការពារ នឹង​កងកំលាំង​ទាំង​បី គឺ​ពួក​គាត់​បាន​នៅ​ក្បែរ​ពលរដ្ឋ​ជា​និច្ច ហើយ​ស្គាល់​សុខ​.​ស្គាល់​ទុក​លំបាក់ នឹង​ការពារ​ផ្នែក​សន្តិសុខ ទុបស្កាត់ រាល់​បទល្មើស​ទាំងឡាយ បាន​យ៉ាង​ល្អ​ប្រសើរ​៕