Home ពត៌មាន ព័ត៌មានក្នុងស្រុក របាយការណ៍ ពី​ផល​ប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង គិត​ពី​ថ្ងៃ​ទី ១ ខែកញ្ញា ដល់​ថ្ងៃ​ទី ១៤ ខែតុលា

របាយការណ៍ ពី​ផល​ប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង គិត​ពី​ថ្ងៃ​ទី ១ ខែកញ្ញា ដល់​ថ្ងៃ​ទី ១៤ ខែតុលា

47
0

នៅ​ថ្ងៃ​ទី ១៤ ខែតុលា ឆ្នាំ​២០២០​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ អគ្គលេខាធិការដ្ឋាន​នាយកដ្ឋាន​ព័ត៌មាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​បង្ហា​យ​ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត​ជា​ច្រើន​ដោយ​ទឹកជំនន់​ទឹកភ្លៀង ឆ្នាំ ២០២០ គិត​ពី​ថ្ងៃ​ទី ១ ខែកញ្ញា ដល់​ថ្ងៃ​ទី ១៤ ខែតុលា​ឆ្នាំ ២០២០​។ ផល​ប៉ះពាល់​ទាំងនោះ​រួម​មាន​៖

១ ប៉ះពាល់​ដល់ ១៩ រាជធានី​ខេត្ត ស្មើនឹង ៦៨ ក្រុង​/​ស្រុក​/​ខណ្ឌ ២៣៤ ឃុំ​/​សង្កាត់ រួម​មាន​៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ ភ្នំពេញ បាត់ដំបង ស្វាយ​រៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ​មណ្ឌលគិរី ព្រះ​សីហ​នុ កោះកុង ព្រះ​វិហារ ស្ទឹង​ត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង កំពង់ធំ

២ ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ៣៩,៧០២ គ្រួសារ​ស្មើ​ប្រមាណ ១,១៥៨,៨០៨ នាក់

៣ ប្រជាជន​ជម្លៀស​ប្រមាណ ២,៨៥៣ គ្រួសារ​ស្មើ​ប្រមាណ ១១, 000 នាក់

៤ ប្រជាជន​ស្លាប់ ១២​នាក់ (​ក្មេង ៥​នាក់​)

៥ ប៉ះពាល់​ប្រមាណ ៣៩,៤៨៥ ខ្នង

៦ ផ្ទះ​ខូចខាត ៣០​ខ្នង

៧ សាលារៀន​លិច​ទឹក ៤០២ កន្លែង

៨ ស្រូវ​លិច​ទឹក​ប្រមាណ ១១៦,៧៦៤ ហិ​កតា ក្នុង​នេះ​ខូចខាត​ប្រមាណ ៤,៩៤៦ ហិ​កតា

៩ ដំណាំ​រួម​ផ្សំ​លិច​ទឹក​ប្រាំបី ៥៥,៣៣៥ ហិ​កតា ក្នុង​នេះ​ខូចខាត​ប្រមាណ ៦,២៦៨ ហិ​កតា

១០ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួ​ស​ក្រហម ប៉ះពាល់​ប្រមាណ ១៩៧,១៧១​ម

១១ ផ្លូវលំ​លិច​ទឹក​ប្រមាណ ២៦២,៥២០​ម និង ៣១ ខ្សែ

១២ ស្ពាន​លិច​ទឹក​ប្រមាណ ២៤ កន្លែង

១៣ ទំនប់​ប៉ះពាល់​ប្រមាណ ២១,១៤២ ម

១៤ ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ៣៤៤,៣១៣​ម

ដើម្បី​កាន់តែ​ជ្រាប​ច្បាស់​សូម​បងប្អូន​មើល​លំអិត​លិខិតបញ្ជាក់​ខាងក្រោម​៖