Home ពត៌មាន ព័ត៌មានក្នុងស្រុក រដ្ឋាភិបាល​សម្រេច​កាត់​ដី​គម្រប​ព្រៃឈើ​ជាង​៦០០​ហិ​កតា នៅ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ទៅ​លោក​ឧកញ៉ា​ម្នាក់

រដ្ឋាភិបាល​សម្រេច​កាត់​ដី​គម្រប​ព្រៃឈើ​ជាង​៦០០​ហិ​កតា នៅ​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ទៅ​លោក​ឧកញ៉ា​ម្នាក់

115
0

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​ធ្វើ​អនុប្រយោគ​ឆ្វៀល​ដី​ទំហំ ៦០០​ហិ​កតា ចេញពី​ដែន​ព្រៃ​លិច​ទឹក និង​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២ នៅ​ខេត្ត​ព្រះ​សីហ​នុ ឱ្យទៅ​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា សេង ញ៉​ក និង​លោក​ជំទាវ លី អា​ផ​ណ ដែល​ជា​ប្រធាន​ក្រុមហ៊ុន ដឺ​ព្រេ​មៀ លែ​ន (The Premiere Land Co Ltd) ដើម្បី​ធ្វើការ​អភិវឌ្ឍ​។

យោង​តាម​អនុ​ក្រិ​ត្យ លេខ ៨២​អន​ក្រ​.​បក ចុះហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ ដី​រដ្ឋ​ជាង ៦០០ ហិ​កតា នេះ មាន​ទីតាំង​ស្ថិត​នៅ ឃុំ​រាម និង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ផែនទី​បង្ហាញ​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​អនុក្រឹត្យ ក៏​បាន​បង្ហាញ​ថា ទីតាំង​ដី​ដែល​ត្រូវ​បាន​ឆ្វៀល​នេះ គឺ​ស្ថិត​នៅ​ជាប់​នឹង​ទីតាំង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ព្រះ​សីហ​នុ ភាគ​ខាងត្បូង​។

ដោយឡែក ក្រុមហ៊ុន ដឹ​ព្រេ​មៀ លែ​ន ឯ​.​ក មិន​ទាន់​បាន​បញ្ជាក់​ជា​សាធារណៈ​នៅឡើយ​ទេ ថា​នឹង​អភិវឌ្ឍ​ដី ៦០០ ហិ​កតា​នេះ​ទៅ​ជា​គម្រោង​អ្វី​។

ឧកញ៉ា សេង ញ៉​ក និង​លោក​ជំទាវ លី អា​ផ​ណ គឺជា​សាច់ញាតិ​របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ដែល​ជា​សេដ្ឋី​ក៏​ល្បីល្បាញ​មួយ​រូប និង​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍ​ធំ​ៗ​ជា​ច្រើន​នៅ​កម្ពុជា​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដី​សាធារណៈ​របស់​រដ្ឋ រួម​បញ្ចូល​ដី​ទាំងអស់​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​។ ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ផ្លាស​ប្តូរ​បាន បើសិនជា​វា​នៅ​តែ​មាន​ប្រយោជន៍​សាធារណៈ​។ ប្រសិនបើ​ដី​សាធារណៈ​របស់​រដ្ឋ​បាត់បង់​ផលប្រយោជន៍​សាធារណៈ ឬ​វា​លែង​ត្រូវ​បាន​សាធារណជន​ប្រើប្រាស់ ដី​នេះ​អាច​នឹង​ត្រូវ​យក​មក​ចាត់​ថ្នាក់​ឡើង​វិញ​ជា​ដី​ឯកជន​របស់​រដ្ឋ​វិញ ៕ KBN