Home ពត៌មាន ព័ត៌មានក្រៅស្រុក មេ​ធំ​ហ្វេ​សបុ​៊​ក បរិ​ច្ឆា​គ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក

មេ​ធំ​ហ្វេ​សបុ​៊​ក បរិ​ច្ឆា​គ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក

40
0

ស្ថាបនិក និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg និង​ភរិយា​លោកស្រី Priscilla Chan បាន​ប្រកាស​ថា នឹង​បរិ​ច្ឆា​គ​នូវ​ទឹកប្រាក់​ចំនួន ១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​នា​ខែវិច្ឆិកា​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២០​។

«​យើង​បាន​ទទួល​ព័ត៌មាន​មក​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​ត្រូវការ​ថវិកា​ខ្ពស់​ជាង​ការ​រំពឹង​ទុក ដូច្នេះ​នៅ​ថ្ងៃនេះ យើង​នឹង​បរិ​ច្ឆា​គ​ទឹកប្រាក់ ១០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត ហើយ​យើង​សង្ឃឹមថា ថវិកា​នេះ​នឹង​ជួយ​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​កបោះ​ឆ្នោត​បាន​ដោយ​សុវត្ថិភាព​»​។ នេះ​ជា​សម្ដី​របស់​លោក Mark Zuckerberg បាន​ថ្លែង​នៅ​លើ Facebook Page ផ្ទាល់ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មហាសេដ្ឋី​វ័យក្មេង​រូប​នេះ ក៏​ធ្លាប់​បាន​បរិ​ច្ឆា​គ​នូវ​ទឹកប្រាក់ ៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រីក​រាលដាល់​កូ​វី​ដ​-១៩ ព្រមទាំង​បាន​ជួយ​នូវ​នៅ​ក្នុង​វិស័យ​មនុស្សធម៌​ជា​ច្រើន​ទៀត​៕