Home ពត៌មាន ព័ត៌មានក្នុងស្រុក អាជ្ញាធរ​​​​ ​​​​សម្រេច​​​​បិទ​​​​ចរាចរណ៍​​​​ផ្លូវជាតិ​​​​លេខ៤ ​​​​ត្រង់​​​​ចំណុច​​​​អូ​​​​ឌឹម ​​​​រហូតដល់​​​​តំបន់​​​​សេដ្ឋកិច្ច​​​​ពិសេស

អាជ្ញាធរ​​​​ ​​​​សម្រេច​​​​បិទ​​​​ចរាចរណ៍​​​​ផ្លូវជាតិ​​​​លេខ៤ ​​​​ត្រង់​​​​ចំណុច​​​​អូ​​​​ឌឹម ​​​​រហូតដល់​​​​តំបន់​​​​សេដ្ឋកិច្ច​​​​ពិសេស

74
0

អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ ទាំងស្រុង ចាប់ពីចំណុចអូឌឹម រហូតដល់មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (កំបូល) ដោយសារទឹកហូរកាត់ផ្លូវជាតិកាន់តែខ្លាំង។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៥ ខែតុលានេះ ដោយសារស្ថានភាពទឹក នៅបន្ដហូរកាត់ផ្លូវជាតិលេខ៤កាន់តែខ្លាំង ត្រង់ចំណុចអូឌឹម រហូតដល់ម្ដុំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លោកអភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបិទចរាចរណ៍ជាបណ្ដោះអាសន្ន។

បើតាមសេចក្ដីរាយការណ៍ ប្រមាណជាង១សប្ដាហ៍ហើយ ស្ថានភាពទឹកដែលជន់លិចផ្លូវនៅតំបន់អូឌឹម មិនទាន់ស្រកចុះនៅឡើយទេ ពោលនៅមានសភាពជន់លិចខ្លាំងដដែល ដោយរថយន្ដទាបៗ ឬម៉ូតូពេលខ្លះធ្វើដំណើរឆ្លងកាត់មិនបានឡើយ។ ការជន់លិចផ្លូវនេះ គឺបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃ។

ជាមួយគ្នានេះ លោក ឃឹម ស៊ុនសូដា បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ទឹកបន្ដជន់លិចខ្លាំងនៅផ្លូវជាតិលេខ៤ ចំណុចអូឌឹម រហូតជិតដល់មុខតំបន់សេដ្ឋកិច្ចពិសេស ហើយសម្រាប់បងប្អូនដែលគ្រោងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ចេញ ឬចូលភ្នំពេញ សូមវៀងតាមផ្លូវផ្សេងដែលធ្វើដំណើរបាន៕