ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមយន្តរាយបានឲ្យដឹង មកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងមានចំនួន១៣នាក់ហើយ ។
លោក សុទ្ធ គឹម កុលមុនីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃទី១៦តុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងមានចំនួន១៣នាក់ ដែលក្នុងនោះមានក្មេង៥នាក់ មនុស្សចាស់៨នាក់ ក្នុងខេត្តចំនួន៦រួមមាន ៖ បន្ទាយមានជ័យ ព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ កណ្តាល ។
អ្នកនាំពាក្យបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានវាយប្រហារខេត្តចំននួ១៩ រាជធានី ខេត្ត (គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០-ព្រឹក)ប៉ះពាល់១៩ រាជធានី -ខេត្ត ស្មើ ៧១ក្រុង/ស្រុក/ខណ្ឌ ២៨២ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ ។
ប៉ះពាល់ប្រជាជនប្រមាណ ៥៣.១៦៩ គ្រួសារ ស្មើប្រមាណ ២១២,៦៧៦ នាក់ ។ ប្រជាជនជម្លៀសប្រមាណ ៦,២៩៨គ្រួសារ ស្មើប្រមាណ ២៥,១៩២នាក់ ប្រជាជនស្លាប់ ១៨នាក់ (ក្មេង ៨នាក់)។ ផ្ទះប៉ះពាល់ប្រមាណ ៥១,១៣៣ខ្នង ផ្ទះខូចខាត៥២ខ្នង សាលារៀនលិចទឹក ៤៣៩កន្លែង។ ស្រូវលិចទឹកប្រមាណ ១៣៧,១៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,២៣១ហិកតា។ ដំណាំរួមផ្សំលិចទឹក ៦៧,៤៩០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ២៩,៩៤៧ហិកតា។
ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២៨៤ គ.ម។ ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គ .ម និង ៣១ខ្សែ។ស្ពានលិចទឹកប្រមាណ ២៤កន្លែង ។ ទំនប់ប៉ះពាល់ប្រមាណ ២២.១ គ .ម ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ៧៩.៦គ.មនិងច្រាំងទន្លេរប៉ះពាល់៤១០គ.ម ៕

