Home ព័ត៌មានកីឡា Zlatan ចូល​លេង​បាន​វិញ​ពេល Milan ប៉ះ Inter នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ក្រោយ​ជា Covid-19

Zlatan ចូល​លេង​បាន​វិញ​ពេល Milan ប៉ះ Inter នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ ក្រោយ​ជា Covid-19

34
0

ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹង​បង្ហាញខ្លួន​បាន​វិញ​ក្នុង​ជំនួប Derby ទល់​នឹង Inter Milan នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២០ បន្ទាប់​ពី​ជា​សះស្បើយ​ពី​ជំងឺ Covid-19​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ដោយ គេហទំព័រ​កីឡា Live Score នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា​នេះ​។

កីឡាករ​អន្តរជាតិ​ស៊ុ​យ​អែ​ត វ័យ ៣៩​ឆ្នាំ Zlatan បាន​ខកខាន ៤​ប្រកួត​ពី​ក្រុម AC Milan ក្រោយ​ឆ្លង​ជំងឺ Covid-19 កាលពី​ខែ​មុន ក្នុង​ជំនួប​ដែល​ស៊ុត​បាន ២​គ្រាប់​ឈ្នះ Bologna ក្នុង​ថ្ងៃ​បើក​ឆាក​ព្រឹត្តិការណ៍ Serie A រដូវ​កាល​ថ្មី​នេះ ដែល​នាំ​ឲ្យ​រូបគេ​រកបាន ១៤​គ្រាប់​ហើយ ពី​ការ​ចូល​លេង​បាន ២២​ប្រកួត​គិត​ចាប់តាំងពី​ខែមករា ឆ្នាំ​២០២០ មក​។

ជំនួប​រវាង​ក្រុម​ដែល​ស្ថិត​ក្នុង​ទីក្រុង Milan នៃ​ប្រទេស​អ៉ី​តា​លី​តែ​មួយ​ខាងលើ​នេះ នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ២៣៖០០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​១៧ ខែតុលា ឆ្នាំ​២០២០ សម្រាប់​ជើង​ទី​១ នៃ​ស​ប្តា​ហ៍​ទី​៤ នៅ Serie A គ្រា​ដែល Milan លេង​បាន ៣​ប្រកួត​មិន​ដែល​ចាញ់ និង​ឈរ​នៅ​លេខ​២ មាន ៩​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង Atalanta បណ្តោះអាសន្ន និង​គូប្រជែង Inter Milan វិញ​លេង ៣​ប្រកួត​មិន​ដែល​ចាញ់​ដូច​គ្នា តែ​ឈ្នះ​២ និង​ស្មើ​១ រកបាន ៧​ពិន្ទុ​ឈរ​នៅ​លេខ​៥៕