តាមរយៈការចុះផ្សាយលើផេកផ្លូវការរបស់អគ្គីសនីកម្ពុជា –EDC បានឲ្យដឹងថាចាប់ពីថ្ងៃទី ១៥ រហូតដលថ្ងៃទី ១៨ ខែ តុលា អគ្គិសនីកម្ពុជានិងធ្វើការផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្ដាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បី អនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។
ក្នុងនោះដែរ នៅថ្ងៃស្អែកដែលត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ នេះ អគ្គិសនីកម្ពុជានឹងផ្អាកផ្គត់ផ្គង់អគ្គិសនីនៅទីតាំង ក្នុងតំបន់ដែលមានរាយឈ្មោះដូចខាងក្រោម៖

