Home ពត៌មាន ព័ត៌មានក្រៅស្រុក អាមេរិក សាកល្បងវ៉ាក់សាំងបង្ការ​ជំងឺ ​COVID-19 ទទួលបានលទ្ធិផលល្អប្រសើរ

អាមេរិក សាកល្បងវ៉ាក់សាំងបង្ការ​ជំងឺ ​COVID-19 ទទួលបានលទ្ធិផលល្អប្រសើរ

37
0

ក្រុមហ៊ុន​ផលិត​ឱសថ​អាមេរិក Pfizer បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទថា ការ​សាកល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ ​COVID-19 ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជាង ៩០% ដែល​ជា​ជ័យជំនះ​ដ៏​ធំធេង ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​ ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ១លាន​ ២​សែន​នាក់ ​និង​បាន​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច និង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ពិភពលោក​។

​ក្រុមហ៊ុន​ Pfizer និង​ក្រុមហ៊ុន​ជា​ដៃគូ​របស់​ប្រទេស​អាល្លឺម៉ង់ BioN​T​ech គឺជា​ក្រុមហ៊ុន​ផលិត​ឱសថ​ដំបូងបង្អស់​ ដែល​បញ្ចេញ​ទិន្នន័យ​ជោគ​ជ័យ​ពី​ការសាកល្បង​ទ្រង់ទ្រាយ​ធំ ​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ COIVD-19។ ក្រុមហ៊ុន​ទាំងនេះ​បាន​និយាយ​ថា ​រហូត​មក​ដល់​ពេល​នេះ​ ពួកគេ​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ធ្ងន់ធ្ងរ​ទេ ​ហើយ​រំពឹង​ថា​នឹង​ស្វែងរក​ការអនុញ្ញាត​ពី​សហរដ្ឋអាមេរិក​នៅ​ខែ​នេះ​ សម្រាប់​ការប្រើប្រាស់​វ៉ាក់​សាំង​បន្ទាន់​។

លោក Albert Bourla ​ប្រធាន​ និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Pfizer បាន​និយាយ​ថា​ “ថ្ងៃនេះ​គឺជា​ថ្ងៃ​ដ៏​ល្អ​បំផុត​សម្រាប់​វិទ្យាសាស្ត្រ​ និង​មនុស្សជាតិ៕ ប្រភព៖ BTV