ប្រភពពីក្រសួងការបរទេស បានឲ្យដឹងនៅថ្ងៃនេះថាលទ្ធផលធ្វើតេស្តកូវីដ១៩ របស់ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីក្រសួងការបរទេស និងសមាជិកគ្រួសារ គឺអវិជ្ជមានទាំងអស់។
ដូច្នេះ លទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺមានអ្នកធ្វើតេស្តសរុប ១១៦៦នាក់ ដែលក្នុងនោះ មានតែ ៤នាក់ប៉ុណ្ណោះ បានឆ្លងវីរុសកូវីដ១៩ គឺខ្មែរ ៣រូប និងហុងគ្រីម្នាក់៕