Home ពត៌មាន ព័ត៌មានក្នុងស្រុក ត្រូវប្តូរគួរធ្វើអោយហើយ សម្ដេច ស ខេង បញ្ជាឱ្យស្រាវជ្រាវចាប់ម៉ូតូធំៗដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

ត្រូវប្តូរគួរធ្វើអោយហើយ សម្ដេច ស ខេង បញ្ជាឱ្យស្រាវជ្រាវចាប់ម៉ូតូធំៗដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ

54
0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល ពិសេសនៅក្នុងរាជធានីភ្នំពេញ ត្រូវសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្រាវជ្រាវកំណត់អត្តសញ្ញាណម៉ូតូធំ ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា កន្លងទៅអ្នកជិះម៉ូតូធំៗនេះ គឺជិះលឿនៗ ហើយខ្លះបានបង្កការរំខានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពេលខ្លះរំខានដល់ដំណេករបស់ថ្នាក់ដឹកនាំថែមទៀតផង ដូច្នេះមន្ដ្រីនគរបាល ត្រូវឃ្លាំមើលសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីកំណត់អត្តសញ្ញាណ និងអាសយដ្ឋានអ្នកជិះម៉ូតូទាំងអស់នេះ។

សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ទៀតថា ករណីម៉ូតូធំបង្កជាសំឡេងរំខាន នេះត្រូវតែលុបបំបាត់ ដោយមិនត្រូវឲ្យមានបន្ដទៀតនៅក្នុងសង្គមឡើយ៕