ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមគ្រោង នឹកកាប់យកចេញនៅសប្តាហ៍ក្រោយនេះ មូលហេតុដោយសារតែដើមឈើទាំងនោះ ពុកគល់ប្រហោងក្នុង ងាយបង្ក គ្រោះ ថ្នាក់ ដល់ប្រជាពលរដ្ឋនេះបើតាមការបញ្ជាក់ពី លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ប្រភពដដែលក៏បានឲ្យដឹងថា នៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះ ថា “ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម និងមានអាយុកាល ប្រមាណជាជាង៣០០ឆ្នាំមកហើយមកដល់សព្វថ្ងៃនេះ។
លោកក៍បានបន្តទៀតថា ពេលនេះយើងមិនអាចទុកដើមឈើនេះបន្តទៀតទេ ដោយសារតែដើមឈើធំទាំងបីនេះចាស់នឹងពុកគល់ ប្រហោងក្នុងផង ជាមូលហេតុដែលវាងាយបង្កគ្រោះថ្នាក់ផ្សេងៗ ដល់អ្នកដំណើរ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ ហើយគ្រោងនឹងកាប់ យកចេញ នៅសប្តាហ៍នេះដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទផងដែរ។
ដើមឈឺធំៗចំនួន៣ដើម ក្នុងចំណោម៥០ដើម ដែលមានប្រមាណជាជាង៣០០ឆ្នាំ ត្រូវបានកាប់ ហើយដាំដើមឈើថ្មីជំនួសវិញ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង៕
