Home ពត៌មាន ព័ត៌មានក្នុងស្រុក បុរសម្នាក់ជាPM បាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនតាមក្រោយ ដោយសារភ្លេីងប្រចណ្ឌ

បុរសម្នាក់ជាPM បាញ់សម្លាប់ប្រពន្ធរួចបាញ់សម្លាប់ខ្លួនតាមក្រោយ ដោយសារភ្លេីងប្រចណ្ឌ

37
0

ដោយសារតែភ្លេីងប្រចណ្ឌមន្ត្រីកងរាជអាវុធហត្ថពាក់សក្ល័៤កន្លះម្នាក់គិតខ្លីបានបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បន្សល់ទុកកូនស្រីម្នាក់ ។ ហេតុការណ៍ខាងលេីនេះបាន កើតឡើងកាលពីវេលាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ២ តាមបណ្ដោយផ្លូវ អេសអូអេស ក្នុងសង្កាត់កោគឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា÷ មន្ត្រីកងរាជអាវុធហត្ថដែលបាញ់សម្លាប់ប្រពម្ធរួចបាញ់ខ្លួនឯងខាងលេី មានឈ្មោះ សេក គឹមសាន អាយុ៥៩ឆ្នាំ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល ​ ។ ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន អាយុ៣៦ឆ្នាំ​​​​​ មុខរបរនៅផ្ទះ ។ ហេីយតាមប្រភពព័ត៌មានពីអ្នកជិតខាង បានអោយដឹងថា÷ ប្តីប្រពន្ធ និង កូនស្រីម្នាក់ បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលេី រយៈពេលច្រើនខែមកហើយ ដោយសង្កេតឃើញថា÷ ប្ដីតែងតែប្រចណ្ឌនឹងប្រពន្ធជារើយៗ ខណៈពេលឃើញប្រពន្ធនិយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោទរករឿងថានេះថានោះស្ទើរជារៀងរាល់ថ្ងៃ ។

ប្រភពបានបន្តទៀតថា÷ ប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយ ដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ។ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ ។លុះដល់វេលាកើតហេតុ ស្រាប់តែឮសូរសំឡេងផ្ទុះអាវុធ៣ទៅ៤គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកស្នាក់នៅបន្ទប់ក្បែរហេីយក៏នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ ស្លាប់បាត់ទៅហើយ ។ ក្រោយមកបានរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ចំណុចកេីតហេតុភ្លាមៗផងដែរ។ហេីយមូលហេតុនៃការបាញ់នេះ សមត្ថកិច្ចនិងអ្នកជិតខាង ដាក់ការសង្ស័យ ថា÷ ប្រហែលជាមកពីភ្លើងប្រចណ្ឌ៕