Home ពត៌មាន ព័ត៌មានក្រៅស្រុក លោក Mike Pence មិនជំទាស់លទ្ធភាព​នៃកា​របង្កឱ្យមាន​ការដក​លោក Trump នោះទេ

លោក Mike Pence មិនជំទាស់លទ្ធភាព​នៃកា​របង្កឱ្យមាន​ការដក​លោក Trump នោះទេ

36
0

អនុប្រធានាធិបតី Mike Pence មិនបានបដិសេធនូវលទ្ធភាពនៃការធ្វើឱ្យមានវិសោធនកម្មលើកទី២៥ ដើម្បីដកប្រធានាធិបតី Donald Trump ទេ ប្រសិនបើលោកធ្វើសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់អាមេរិក។ ក្រុមការងាររបស់អនុប្រធានាធិបតី សហរដ្ឋអាមេរិក លោក Mike Pence មានការព្រួយបារម្ភថា ប្រធានាធិបតី Donald Trump អាចនឹងចាត់វិធានការនានាដែលគំរាមកំហែង ដល់សន្តិសុខជាតិអាមេរិក និងបន្ទាប់ពីមានកុប្បកម្មនៅទីស្នាក់ការសភាកាលពីថ្ងៃសុក្រកន្លងទៅ។

ទោះយ៉ាងណាក្តី ពួកគេក៏សង្ឃឹមថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធីទៅរដ្ឋបាលអនាគតរបស់ ប្រធានាធិបតី ជាប់ឆ្នោត Joe Biden ផងដែរ។ មេដឹកនាំជាច្រើននាក់បានចូលទៅក្នុង គណបក្ស ប្រជាធិបតេយ្យ បានអំពាវនាវឱ្យលោកអនុប្រធានាធិបតី Pence និងសមាជិកគណៈរដ្ឋមន្រ្តីធ្វើឱ្យមានការធ្វើវិសោធនកម្ម២៥នៅក្នុងរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដើម្បីដកប្រធានាធិបតី Trump បន្ទាប់ពីលោក Trump ត្រូវបានចោទប្រកាន់ពីបទ ញុះញង់ជំរុញឱ្យអ្នកគាំទ្រធ្វើបាតុកម្មកុប្បកម្ម នៅទីស្នាក់ការសភា នៅថ្ងៃបញ្ជាក់ការបោះឆ្នោត។ ទោះយ៉ាងណាដំបូងឡើយលោក Pence ត្រូវបានគេជឿជាក់ថា មិនគាំទ្រដល់ការដកតំណែងប្រធានាធិបតីដោយសារតែលោកបារម្ភថា វាអាចធ្វើឱ្យស្ថានការណ៍កាន់តែច្របូកច្របល់។

ប្រធានសភាលោក Nancy Pelosi បានព្រមានថា ប្រសិនបើលោក Pence មិនបង្កឱ្យមានការធ្វើវិសោធនកម្មលើកទី២៥ទេ នោះសភាតំណាងរាស្ត្រនឹងបោះឆ្នោតជាបន្ទាន់ដើម្បីចោទប្រកាន់លោក Trump។ សម្រាប់លោក Biden បាននិយាយថា លោកនឹងអនុញ្ញាតឱ្យសភាសម្រេចចិត្តថា តើត្រូវចោទប្រកាន់លោក Trumpឬអត់?។ លោកបាននិយាយថា “សភានឹងសម្រេចចិត្ត។សភានឹងត្រូវត្រៀមខ្លួនដើម្បីចាប់ផ្តើមប្រតិបត្តិការ។ ខ្ញុំចង់និយាយថា វាគឺជាការសម្រេចចិត្តរបស់ពួកគេ។ខ្ញុំផ្តោតលើការងាររបស់ខ្ញុំ” ។

ប្រភពដែលធ្លាប់ស្គាល់ពីបញ្ហានេះបាននិយាយថា លោក Trump កំពុងរៀបចំដើម្បីប្រឈមមុខនឹងហានិភ័យនៃការចោទប្រកាន់។ លោកបានពិចារណាតែងតាំង មេធាវី Rudy Giuliani ឱ្យចូលរួមជាមួយក្រុមមេធាវីការពារក្តី ប្រសិនបើលោកត្រូវបានចោទប្រកាន់នៅក្នុងព្រឹទ្ធសភា។ យោងតាមដំណើរការនេះប្រសិនបើសភាតំណាងឱ្យការចោទប្រកាន់នោះលោក Trump នឹងត្រូវបានកាត់ទោសនៅក្នុងព្រឹទ្ធសភា។ ជាលទ្ធផលលទ្ធភាពរបស់លោក Trump កំពុងត្រូវបានកាត់ទោសមុនពេលដែលលោក Biden ត្រូវបានសម្ពោធជាប្រធាធិបតី៕ ប្រភពពី៖ Sputnik