បាត់ដំបង៖ ប្រជាពលរដ្ឋពីរនាក់ឈ្មោះ មូល សៅឌី និង ឈ្មោះ ឆាង ឡាង រស់នៅភូមិ អូរល្គុន ឃុំ ផ្លូវមាស ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង បានប្តឹងសមត្ថកិច្ចថា៖ កន្លងមកមានស្ត្រីម្នាក់បានតាំងខ្លួនជា ក្រុមការងារមេធាវីការពារជនក្រីក្រ បានបោកប្រាស់លុយពួកគាត់អស់ ៤ពាន់ដុល្លារ ជាលុយឲ្យជួយរត់ការ និងការពាររឿងក្តីគ្រួសាររបស់ខ្លួន។ ក្រោយប្រមូលបានលុយ ៤.០០០ដុល្លារ ស្ត្រីរូបនោះក៏បាន គេចខ្លួនរហូតមកទល់នឹងពេលនេះ។
ប្រជាពលរដ្ឋរងគ្រោះដដែលបានឱ្យដឹងថា៖ដោយដឹងថា ខ្លួនចាញ់បោកគេ ពួកគាត់ក៏បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងខេត្តបាត់ដំបង និងស្វែងរកអន្តរាគមន៍ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យជួយដោះស្រាយជូនពួកគាត់។
ចំណែកស្ត្រីដែលគេចោទប្រកាន់ថា បានបោកយកលុយដើម្បីទៅរត់ការរឿងក្តីនោះ ត្រូវគរអះអាងថា អ្នករងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ ពួកគេបានស្គាល់ឈ្មោះ និងមានអាយុប្រហែល ៥៨ឆ្នាំ មានទីលំនៅ ភូមិស្រែស្អាង ឃុំស្រែស្អាង ស្រុកស្អាង ខេត្តកណ្តាល៕


