អង្គការ NASA កំពុងតាមដានយ៉ាងជិតស្និទ្ធនូវ អាចម៍ផ្កាយដែលមានទំហំប៉ុនរថយន្ដក្រុងដែលយើងប្រើប្រាស់រាស់ថ្ងៃ ដែលនឹងហោះមកជិតផែនដីនៅឆ្នាំក្រោយនេះ។ អាចម៍ផ្កាយមួយនោះមានឈ្មោះថា 2009JF1 ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធតាមដានដោយអង្គការNASA
ប្រព័ន្ធនេះបន្តស្កេនបញ្ជីអាចម៍ផ្កាយ ដែលបានធ្វើបច្ចុប្បន្នភាពបំផុត ដើម្បីច្រោះហានិភ័យនៃការប៉ះទង្គិចជាមួយផែនដី ក្នុងរយៈពេល១០០ឆ្នាំខាងមុខ។ វាត្រូវបានដំណើរការដោយ មជ្ឈមណ្ឌល ជេសស្តុន របស់មន្ទីរពិសោធន៍ស្រាវជ្រាវ សម្រាប់វត្ថុជិតផែនដី(CNEOS) ។ យោងតាមទីភ្នាក់ងារអវកាសអឺរ៉ុបបានឱ្យដឹងថា សមត្ថភាពនៃការ 2009JF1 ក្នុងការធ្លាក់ចូលផែនដីគឺ ១/ ៤៦៦ នៅពេលដែលវាបានឆ្លងកាត់នៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២២ ។ វាមានអង្កត់ផ្ចិតប៉ាន់ស្មានប្រហែល ១៣ ម៉ែត្រ មានទំហំប៉ុនរថយន្ដក្រុង។ ទោះបីជាមានគ្រោះថ្នាក់នៃការប៉ះទង្គិចតូចក៏ដោយ ក៏2009JF1 នឹងមិនបង្កការខូចខាតច្រើនពេកទេ។ យោងតាមអង្គការNASA បានអោយដឹងថា អាចម៍ផ្កាយតូចជាង២៥ម៉ែត្រ តែងតែឆេះ នៅពេលហោះឆ្លងកាត់បរិយាកាសផែនដី ហើយស្ទើរតែគ្មានការខូចខាតអ្វីទាំងអស់។ អ្នកស្រាវជ្រាវ ESA សម្រាប់ការសំរបសំរួលវត្ថុជិតផែនដីបានអោយដឹងថា ទាំងESA និងNASA បានតាមដានវត្ថុនោះតាំងពីពេលនោះមក។
CNEOS អាចគណនាគន្លងរបស់វត្ថុដែលហោះនៅជិតភពផែនដីរបស់យើង ដោយភាពត្រឹមត្រូវខ្ពស់ដោយអាចព្យាករណ៍ពីសក្តានុពលនៃការប៉ះទង្គិចពេលវេលា និងទីតាំង៕ប្រភពពី៖ IB Times