Home ពត៌មាន ព័ត៌មានក្នុងស្រុក ខ្លាំង​បាត់​! ទិញ​ស្រា​ដាក់​បៀរ ក្នុង​កេស​ទឹកដោះគោ​ប្រុង​បន្លំ​ឲ្យ​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

ខ្លាំង​បាត់​! ទិញ​ស្រា​ដាក់​បៀរ ក្នុង​កេស​ទឹកដោះគោ​ប្រុង​បន្លំ​ឲ្យ​បងប្អូន​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

40
0

ខេត្តបន្ទាយមានជ័យ​៖ នៅ​ថ្ងៃ​ទី ១២ មក​រា ២០២១ នេះ​យោង​តាម​ការ​បង្ហោះ​របស់​បងប្រុស Hev David បាន​បង្ហោះ​ឲ្យ​ដឹង​ថា មាន​បងប្អូន និង​ក្រុម​គ្រួសារ បាន​ទិញ​ស្រា​បៀរ និង បៀរ​លេង យក​ទៅ​ជូន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បងប្រុស Hev Devid បាន​បង្ហោះ​ជា​សារ​ដាស់តឿន និង​អប់រំ​ថា ៖ ម៉ោង​នេះ​ម៉ោង​រក្សា​សុខភាព សូម​មេត្តា​រក្សា គម្លាត មិនមែន​អោយ​បងប្អូន មក​ហូប​ស្រា​ហើយ​នាំ​គ្នា​បៀ នោះ​ទេ ក្រុមការងារ​ឆែក និង មិន​អនុញ្ញាត​អោយ​បងប្អូន ក្រុម​គ្រួសារ​ទិញ​យក​ទៅ​ជូន​គាត់ ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​ដាច់ខាត ។

ករណី​នេះ​កើតឡើង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កង​វ៉ា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ សូម​ចិត្ត​បងប្អូន​កុំ​ធ្វើ​បែប​នេះ ។ អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​គ្នា មេត្តា​គោរព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ខ្លួនឯង និង​ដើម្បី​ប្រទេស​ជាតិ​យើង ១៤​ថ្ងៃ​ពិតជា​មិនយូរ​ទេ ដើម្បី​ទាំងអស់​គ្នា​៕