បរទេស ៖ Neymar បានប្រាប់ Sergio Ramos ថាប្រសិនបើគាត់ចូលរួមជាមួយ Paris Saint-Germain ខ្លួនខ្ញុំនិង Kylian Mbappe នឹងបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានបារាំង។
ព័ត៌មាននេះកើតឡើងចំពេលកុងត្រារបស់ Ramos ជាមួយ Real Madrid នឹងអស់សុពលភាពនៅក្នុងខែមិថុនានេះ ហើយភាគីទាំងសងខាងទំនងជាមិនបន្តជាមួយគ្នាទៀតទេ ដែលនេះមានន័យថា Ramos នឹងចាកចេញពី Real Madrid ដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ។
យោងតាមសារព័ត៌មាន Alfredo Duro El Chiringuito បានឲ្យដឹងថា Ramos ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយ PSG ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ជុំវិញបញ្ហានេះ Neymar បាននិយាយថា“បើសិនជា Ramos ចុះកុងត្រាជាមួយ PSG មែន នោះ ខ្ញុំនឹងបន្តកុងត្រាថ្មីភ្លាមនៅថ្ងៃបន្ទាប់ ហើយ បន្ទាប់ពីខ្ញុំ Mbappe ក៏បន្តកុងត្រាថ្មីដែរ។ ការចូលរួមរបស់ Ramos នឹងជួយ PSG ឲ្យឈ្នះពានរង្វាន់ UEFA Champions League បានយ៉ាងហោចណាស់ពីរដងផងដែរ៕
ប្រភព៖ Neymar ៖ បើ Ramos មក PSG នោះ ខ្លួន និង Mbappe នឹងបន្តកុងត្រាថ្