Home ប្លែកៗ បាញ់លុយខុសឈ្មោះអស់៤៥ដុល្លារ ចង់បានវិញABAពិន័យអស់៥០ដុល្លារ

បាញ់លុយខុសឈ្មោះអស់៤៥ដុល្លារ ចង់បានវិញABAពិន័យអស់៥០ដុល្លារ

44
0

ភ្នំពេញ៖ ករណីហួសចិត្តមួយ ដោយម្ចាស់facebook ឈ្មោះ Vichet San អះអាងថា កាលពីយប់មិញ ខ្ញុំបានទៅទិញឥវ៉ាន់នៅហាងមួយ ដោយទូទាត់សាច់ប្រាក់ ដោយការវេតាមABA ហើយខ្ញុំបានវេខុសឈ្មោះ ទៅចូលឈ្មោះផេ្សង ហើយក៏បានខលសួរភ្នាក់ងារABA រួចគាត់ក៏បានប្រាប់ថា ប្រសិនបើបងចង់ដកប្រាក់45$នេះមកវិញ ខាងABAនឹងត្រូវពិន័យខ្ញុំ50$ ព្រោះជាគោលការណ៍របស់ធនាគារ ខ្ញុំពិតជាមិនពេញចិត្តចំពោះការពិន័យនេះសោះ។ម្ចាស់គណនីដដែលបានលើកឡើងថា,សំខាន់អ្នកដែលខ្ញុំផ្ញើទៅខុសឈ្មោះហ្នឹង ខ្ញុំបានផ្ញើសរសេរក្នុងRemarkជាច្រើនដងទៅកាន់គាត់ តែគាត់ហាក់ធ្វើមិនដឹង។

ពាក់ព័ន្ធករណីលើនេះ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មន្រ្តីធនាគារ ABA បានបំភ្លឺថា ជាគោលការណ៍របស់ក្រុមហ៊ុន បើសិនជាមិនមែនម្ចាស់គណនី ដូចជាករណីធ្វើការបង្ហោះ ឬផ្សព្វផ្សាយ អ្វីផ្សេងខាងបុគ្គលិកក្រុមហ៊ុន មិនធ្វើការបកស្រាយនោះទេ គ្រាន់តែជូនដំណឹងនេះទៅកាន់ថ្នាក់លើ។ ប៉ុន្តែបើជាម្ចាស់គណនីពិតប្រាកដ ពាក់ព័ន្ធនឹងការផ្ទេរប្រាក់ច្រឡំទៅអ្នកផ្សេង ហើយផ្ដល់ដំណឹងជូនខាងធនាគារ ABA ដឹងថា ពិតជាម្ចាស់គណនីពិតប្រាកដមែននោះ គឺខាងធនាគារ ABA និងបង្កកប្រាក់ទុកឱ្យ។

បើដូចការលើកឡើងរបស់មន្រ្តីធានាគារ ABA ខាងលើនេះ បើបងប្អូនអតិថិជនដែលបានផ្ទេរប្រាក់ច្រឡំទៅកាន់គណនីណាផ្សេង មេត្តាទូរស័ព្ទទៅកាន់លេខ ០៩៨ ២០៣ ២០៣ ដើម្បីឱ្យខាងធនាគារបង្កកប្រាក់នោះទុកឲ្យវិញ ដោយមិនបាត់បង់ឡើយ៕