Home ពត៌មាន ព័ត៌មានក្នុងស្រុក ថ្ងៃនេះ​ទំនិញ​ខូចគុណភាព ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​បាត់ដំបង

ថ្ងៃនេះ​ទំនិញ​ខូចគុណភាព ជិត​២​តោន​ត្រូវ​បាន​ដុត​កម្ទេច​ចោល​នៅ​បាត់ដំបង

25
0

ខេត្តបាត់ដំបង​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តបាត់ដំបង បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដោយ​មានការ​ចូលរួម​ពី អាជ្ញាធរ​ដែនដី បាន​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ទំនិញ​ចម្រុះ​ដែល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ សរុប​ចំនួន ១.៨១០​គីឡូក្រាម​។

ការ​ដុត​កម្ទេច​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ទីលាន​ចាក់សំរាម​ស្ថិត​នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត និង​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។ សូម​ជម្រាប​ផង​ដែរ​ថា ទំនិញ​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ទាំងនេះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ ឆែក​រក​ឃើញ និង​រឹបអូស​បាន​ពី​តាម​បណ្តា​ផ្ទះ​លក់ទំនិញ ម៉ាត និង​ផ្សារ​នានា នៅ​ក្នុង​ខេត្តបាត់ដំបង ក្នុង​ឆ្នាំ​២០២០ កន្លង​មក ៕