Home ពត៌មាន ព័ត៌មានក្នុងស្រុក ឃើញ​សារ​មួយ​នេះ​ហាម​ចុច​អ្វី​ឲ្យ​សោះ បើ​មិន​ចង់​អស់​លុយ​ពី​កុង​ធានា​គារ អង្គុយ​យំ

ឃើញ​សារ​មួយ​នេះ​ហាម​ចុច​អ្វី​ឲ្យ​សោះ បើ​មិន​ចង់​អស់​លុយ​ពី​កុង​ធានា​គារ អង្គុយ​យំ

50
0

រាជធានី​ភ្នំពេញ​៖ តាម​ការ​ចុះ​ផ្សាយ​របស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ទើបតែ​បាន​រក​ឃើញ​មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ទទួល​សារ ជា​ភាសា​អង់គ្លេស​ដែល​បន្លំ​ធ្វើ​ជា​សារ​មក​ពី​ធនាគារ​កា​ណា​ឌី​យ៉ា​ដោយ​អះអាង​ថា គណនី​ធនាគារ​របស់​លោក​អ្នក​ត្រូវ​បាន​ចូល​ប្រើ​ជាមួយ​ឧបករណ៍​ផ្សេង​ទៀត ហើយ​ថែម​ទាំង​ផ្ដល់​នូវ​តំណ​ភ្ជាប់​ដើម្បី​ឱ្យ​ពួក​គេ​បញ្ជាក់​អំពី​អត្តសញ្ញាណ (Your Canadia bank account has been logged in through another platform, please verify again to protect your rights. www.canadias.com)​។

នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​ចូល​ទៅ​គេហទំព័រ​តាម​តំណ​ភ្ជាប់​នោះ វា​នឹង​ទាមទារ​ឱ្យ​បំពេញ​ព័ត៌មាន​លម្អិត​មាន​ដូច​ជា ឈ្មោះ ថ្ងៃខែ​ឆ្នាំ​កំណើត លេខ​អត្តសញ្ញាណ​បណ្ណ លេខ​ទូរ​សព្ទ ឈ្មោះ​សម្រាប់​ចូល​ទៅ​ក្នុង​គណនី និង​លេខ​សម្ងាត់​ផង​ដែរ​។ តាម​ការ​ស្រាវជ្រាវ​របស់​នាយកដ្ឋាន​បាន​រក​ឃើញ​ថា នេះ​គឺជា​គេហទំព័រ​ក្លែងក្លាយ​ដែល​ជនខិលខូច​បង្កើត​ឡើង​ដើម្បី​បោក​បញ្ឆោត​យក​ព័ត៌មាន ដែល​អាច​ឱ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​គណនី​ធនាគារ ក្នុង​គោលបំណង​លួច​យក​ប្រាក់​កាស​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​ទទួល​បាន​សារ​ណាមួយ ដែល​ទាមទារ​ឱ្យ​ផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន ព្រោះ​នេះ​គឺជា​ល្បិច​ដែល​ជនខិលខូច​ប្រើ ដើម្បី​លួច​យក​ព័ត៌មាន​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ ហើយ​វិធី​ដែល​ល្អ​បំផុត​នោះ​គឺ​លោក​អ្នក​គួរតែ​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម ៕