Home ពត៌មាន ព័ត៌មានក្នុងស្រុក ខ្មែរសញ្ជាតិអាមេរិកម្នាក់ រត់ចេញពីទីតាំងធ្វើចត្តាឡីស័ក សមត្ថកិច្ចពាក់ព័ន្ធកំពុងតាមរក

ខ្មែរសញ្ជាតិអាមេរិកម្នាក់ រត់ចេញពីទីតាំងធ្វើចត្តាឡីស័ក សមត្ថកិច្ចពាក់ព័ន្ធកំពុងតាមរក

39
0

លោកជំទាវ លោកជំទាវ ឱម វណ្ណឌិនមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រាប់ថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នេះថា មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក នាសណ្ឋាគារទ្បងលីវ នៅផ្លូវលេខ៣១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨-៩ ព្រឹកថ្ងៃទីសៅរ៍នេះ ។

លោកជំទាវបានបញ្ជាក់ថាអ្នកដំណើរនេះ ឈ្មោះ យឹម សេរីវុទ្ធី អាយុ៣៦ឆ្នាំ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ដោយក្រុមគ្រូពេទ្យបានយកសំណាកទៅពិនិត្យ លទ្ធផលតេស្តលើកទី១ អវិជ្ជមានកូវិដ១៩ ហើយដាក់ឱ្យចត្តាទ្បីស័កនៅសណ្ឋាគារឡងលីវបន្ត រហូតដល់១៤ថ្ងៃ ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធកំពុងស្វែងរក ដើម្បីយកមកធ្វើចត្តាឡីស័កឡើងវិញ៕ PNN