Home ពត៌មាន ព័ត៌មានក្នុងស្រុក អាណិតនាងណាស់​ ត្រូវឪពុកចុងរំលោភតាំងពីអាយុ៧ឆ្នាំ ដល់អាយុ១៤ឆ្នាំ

អាណិតនាងណាស់​ ត្រូវឪពុកចុងរំលោភតាំងពីអាយុ៧ឆ្នាំ ដល់អាយុ១៤ឆ្នាំ

37
0

ខេត្តកណ្ដាល៖ ក្រោយពីទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៨និង៤០នាទី កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល សហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យជាឪពុកចុងម្នាក់ ពីបទរំលោភសេពសន្ថវ:កូនប្ដីដើមតាំងពីនាងអាយុ៧ឆ្នាំ រហូតដល់អាយុ១៤ឆ្នាំ។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៤០នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅការដ្ឋានសាងសង់បុរីកៀនស្វាយផាក ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ។

ជនរងគ្រោះឈ្មោះ ន ច ន ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅជាមួយឪពុកចុងក្នុងការដ្ឋានកើតហេតុខាងលើ។ជនសង្ស័យឈ្មោះ កុត ពៅ ហៅពើម ភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិបោះនង័្គល ឃុំបោះនង្គ័ល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ថា នៅថ្ងៃ ខែមិនចាំ កាលពីឆ្នាំ២០១៥ ម៉ោង ១០និង៣០នាទី ម្ដាយនាងឈ្មោះ នាង សុធា អាយុ៣២ឆ្នាំ បានទៅយកនាងពីផ្ទះរបស់ជីដូនបង្កើតនាងឈ្មោះ ភាស៊ី ថន ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតនៅភូមិជង្រុក ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឲ្យមកនៅជាមួយខ្លួន និងឪពុកចុងឈ្មោះ កុត ពៅ ហៅពើម នេះវិញ ។

លុះដល់ឆ្នាំ២០១៦ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នាងទើបតែមានអាយុ៧ឆ្នាំ ម្ដាយនាងបានទៅធ្វើការងារនៅឯប្រទេសថៃ ដោយទុកនាងឱ្យរស់នៅជាមួយឪពុកចុង និងពូបង្កើតនាងម្នាក់ឈ្មោះ កក្ដដា អាយុ១៩ឆ្នាំ ។ ថ្ងៃមួយ វេលាម៉ោង ១០និង៣០នាទី ពេលឪពុកចុងត្រឡប់មកពីធ្វើងារការវិញ ក៏បានចូលក្នុងបន្ទប់នាង ហើយធ្វើសកម្មភាពអោប ថើប ច្របាច់ដោះ បឺតមាត់ និងស្រាតសំលៀកបំពាក់នាងចេញពីខ្លួនអស់ បន្ទាប់ជនសង្ស័យបានយកប្រដាប់ភេទរបស់ខ្លួនដាក់ចូលក្នុងមាត់ជនរងគ្រោះ និងដាក់ចូលក្នុងប្រឡោះភ្លៅជនរងគ្រោះ រុញចុះរុញឡើងរហូតដល់ចេញទឹកកាម។

ក្មេងស្រីរងគ្រោះបានបញ្ជាក់ថា ឪពុកចុងនាងបានធ្វើសកម្មភាពបែបនេះមកលើនាងប្រហែល៥៤ដងរួចហើយ ដោយទាំងគំរាមគំហែងនាង មិនឲ្យនិយាយរឿងនេះប្រាប់នរណាទាំងអស់។ លុះដល់ឆ្នាំ២០១៧ ម្ដាយនាងបានត្រឡប់មកប្រទេសថៃ វិញ ទើបឪពុកចុងនាងឈប់ធ្វើសកម្មភាពបែបនេះ។ លុះរំលងបានប្រហែល៣ខែ ក្រោយមក ជនសង្ស័យជាឪពុកចុងនាង ក៏បានធ្វើចាប់ផ្ដើមធ្វើសកម្មភាពដូចមុនបន្តទៀត ពេលម្ដាយនាងដេកលង់លក់។

លុះដល់ឆ្នាំ២០២០ ឪពុកចុង បាននាំនាង និងម្ដាយមកធ្វើការងារជាកម្មករសំណង់នៅភ្នំបាសិត។ ពេលនោះម្ចាស់សំណង់បានប្រើនាងឱ្យទៅទិញអង្ករជាមួយឪពុកចុង ដោយជិះម៉ូតូមួយគ្រឿង។ លុះពេលជិះម៉ូតូដល់ពាក់កណ្ដាលផ្លូវ ឪពុកចុងបានឈប់ម៉ូតូ ហើយធ្វើសកម្មភាពរំលោភបាងរហូតបានសម្រេច រួចគំរាមនាងមិនឲ្យនិយាយប្រាប់ម្ដាយពីរឿងនេះ។

លុះពេលរំលងបានមួយថ្ងៃក្នុងខែ ឆ្នាំដដែល ជនសង្ស័យជាឪពុកចុងបានធ្វើសកម្មភាពរំលោភនាងម្ដងទៀត ពេលដែលម្ដាយនាងជនរងគ្រោះដេកលក់(ពេលយប់ )។លុះដល់ខែធ្នូ ឆ្នាំ២០២០នេះ ឪពុកចុងបាននាំនាងនិងម្ដាយមកធ្វើការងារជាកម្មករសំណង់ នៅក្នុងការដ្ឋានបុរីកៀនស្វាយផាក ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយស្នាក់នៅការដ្ឋាន បានរយៈពេលតែពីរថ្ងៃ ជនសង្ស័យជាឪពុកចុងបានធ្វើសកម្មភាពរំលោភនាងបានសម្រេចម្ដងទៀត ។ លុះរំលងបាន៤ថ្ងៃមកទៀត ជនសង្ស័យជាឪពុកចុងបានរំលោភនាងជាបន្តបន្ទាប់នៅក្នុងការដ្ឋានខាងលើ។

ក្មេងស្រីរងគ្រោះបានរៀបរាប់បន្តថា លុះដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រោយពីនាងបានឈ្លោះប្រកែកគ្នាជាមួយម្ដាយរបស់ខ្លួន និងជនសង្ស័យជាឪពុកចុង នាងបានចេញទៅស្នាក់នៅបណ្ដោះអាសន្នជាមួយជីដូនរបស់នាង ដែលមកធ្វើការ និងស្នាក់នៅក្នុងការដ្ឋានបុរីកៀនស្វាយផាកនោះដែរ។ មួយថ្ងៃក្រោយមក គឺនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦និង៣០នាទី នាងបានសម្រេចចិត្តនិយាយរឿងរ៉ាវដែលឪពុកចុងរបស់នាងបានរំលោភនាងទាំងអស់ប្រាប់ជីដូនយាយ។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ជីដូនបាននាំនាងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។

ក្រោយពីទួលបានពាក្យបណ្ដឹង កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានសហការជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះមកនាំខ្លួនជនសង្ស័យ យកប៉ុស្តិ៍សួរនាំ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការបន្តតាមនីតិវិធីតាមផ្លូវច្បាប់៕