Home ពត៌មាន បេន​រថយន្ត​អាណា​ធិ​ប​តេ​យ្យ​មុខ​រ៉ា​រថភ្លើង បង្ក​ភាព​កក់ស្ទះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ខាង​ខណ្ឌដូនពេញ​មើល​មិនឃើញ

បេន​រថយន្ត​អាណា​ធិ​ប​តេ​យ្យ​មុខ​រ៉ា​រថភ្លើង បង្ក​ភាព​កក់ស្ទះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ខាង​ខណ្ឌដូនពេញ​មើល​មិនឃើញ

233
0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩​នេះ នៅ​ត្រង់​ចំនុច មុខ​ស្ថានីយ៍​រា​ជាយ ស្ម័យ​យាន្ត​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មានការ​កក់ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​។ ក្នុង​នោះ​ក៏​មាន​រថយន្តក្រុង​មួយ​គ្រឿង បាន​ឈប់​ទទួលភ្ញៀវ​នៅ​ថ្នល់ ដែល​ជា​ហេតុ​មួយ​ធ្វើ​អោយ​មានការ​កក់ស្ទះ​នេះ​ផង ដែរ​។

បើ​តាម​ប្រភព​នៅ​ទីតាំង​ខាងលើ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង នៅ ចំនុច​ខាងលើ​ពី​មុន​មានការ​កក់ស្ទះ​យ៉ាងនេះ​ទេ ប៉ុន្តែ​មួយ​រយៈ ក្រោយ​មានការ បង្កើត​នៅ​បេនឡាន​អនាធិបតេយ្យ បាន​ធ្វើ​អោយ​មានការ​កក់ស្ទះ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​រៀង​រាល់​ម៉ោង​ធ្វើការ​។ ក្នុង​នោះ​បើ​តាម​ប្រភព​ដដែល​បានអោយ ដឹង នៅ​ទីនោះ​ក៏​មានផ្ទះ​មួយ​ដែល​ជា​កន្លែង​សំចត​របស់​រថយន្តក្រុង ដើម្បី​ទទួល ភ្ញៀវ​នឹង​ឥ​វ៉ា​ន់​ផ្សេង​ផង​។ រាល់ពេល​ដែល​មានការ​ឈប់​រាប់​ម៉ោង នៅ​ផ្លូវ​ដល់​តូច នឹង​មាន​ចរាចរណ៍​ញឹកញាប់​នេះ បាន​ធ្វើ​អោយ​ក្លាយទៅជា​ការ​កក់​ស្ទះចរាចរណ៍​។ ប្រភព​ដ​ដែរ​ក៏​បាន​ស្នើរ​សុំ​អោយ​ខាង​អាជ្ញាធរ​ខណ្ឌដូនពេញ ចុះ​មក​ជួយ​ពិត​មើល នៅ​ទីតាំង​ខាងលើ​ផង ពីព្រោះ​វា​បាន​បង្ក​អោយ​មានការ​លំបាក់​ដល់​ប្រជាជន អ្នក​ធ្វើ​ដំណើរ​ជា​ពិសេស រា​ជាយ​ស្ម័យ​យាន្ត​ជា​កន្លែង​ដែល​រថភ្លើង​នាំ​ទេសចរណ៍ ជាតិ និង​អន្តរជាតិ​មក​ពី​ព្រ​លាន​យន្តហោះ​ចូល​មក​កាន់​ទីក្រុង​៕