Home ពត៌មាន ចាប់​បាន​ជន​ដៃដល់ ដែល​វ៉ៃ​នារី​ម្នាក់​ដួល​នៅ​ផ្សារ​កណ្តាល​ហើយ (​មាន​វី​ដេ​អូ​)

ចាប់​បាន​ជន​ដៃដល់ ដែល​វ៉ៃ​នារី​ម្នាក់​ដួល​នៅ​ផ្សារ​កណ្តាល​ហើយ (​មាន​វី​ដេ​អូ​)

188
0

ភ្នំពេញ​៖ ក្រោយ​អាជ្ញាធរ ជា​ពិសេស​ថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​អំពី​មុខសញ្ញា បុរស​ម្នាក់ ធ្វើការ​ទះកំភ្លៀង​នារី​ម្នាក់​ដួល​នៅ​ផ្សារ​កណ្តាល​ការ​ពី​ពេល​ថ្មី​ៗ​។

នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ខាងលើ ដែល​មាន ឈ្មោះ​ថា ឡោ ប៊ុ​ន​ភ័ក្ត្រ អាយុ ៤៣​ឆ្នាំ មុខរបរ​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​។ ពេល​នេះ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

https://www.facebook.com/100022058324082/videos/443092689769338/