Home ពត៌មាន ចុះ​ត​ទុយោ​នៅ​ក្នុង​អណ្តូងទឹក ស្លាប់​អស់ ៣​នាក់

ចុះ​ត​ទុយោ​នៅ​ក្នុង​អណ្តូងទឹក ស្លាប់​អស់ ៣​នាក់

392
0

សៀមរាប​៖ កាលពី​ម៉ោង ១១:៣០​នាទី ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន កើតឡើង​នៅ​ភូមិ​តា​លាវ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប ក្រោយ​មនុស្ស ៣​នាក់ បាន​ស្លាប់​នៅ​ក្នុង​អណ្តូងទឹក​មួយ ដែល​មាន​ជម្រៅ​ប្រមាណ ៧​ម៉ែត្រ​។

បើ​តាម​ប្រភព​ពី​អាជ្ញារ​បានអោយ​ដឹង អ្នក​ទាំង ៣​នាក់​បាន​ចុះ​ទៅ​ត​ទុយោ​បូម ទឹក​នៅ​ក្នុង​អណ្តូង​នោះ ស្រាប់តែ​ជួប​ហេតុការណ៍​នេះ​តែ​ម្តង​។ ជន​រង​គ្រោះ​ទាំង​៣ នាក់​មានឈ្មោះ លន់ ឡុ​ក ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ឈ្មោះ ហ៊​ន់ ជាតិ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ឈ្មោះ ធុន ធឿ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ទាំង ៣​នាក់ អាច​ស្លាប់​បណ្តាល​មក​ពី​ខ្វះ​អុក​ស៊ី​សែន ខណៈ​ពេល​ចុះចូល​ទៅ​ក្នុង​អណ្តូង​៕